កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ តុលា ២០១៨

១
តារាសម្ដែងនិងបង្ហាញម៉ូដអង់គ្លេស នាង Cara Delevingne (កណ្ដាល) បានមកដល់ពិធីអាពាហ៍ពិពាហ៍ម្ចាស់ក្សត្រី Eugenie និងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

២
លោក Eoin Morgan ប្រធានក្រុមកីឡា Cricket របស់ប្រទេសអង់គ្លេសចាប់បាល់ក្នុងពេលហ្វឹកហាត់ត្រៀមនៅកីឡដ្ឋានសម្រាប់កីឡា Cricket ក្នុងទីក្រុង Dambulla ប្រទេសស្រីលង្កា។

៣
ដំរីអាស៊ីឈ្មោះថា Kairavi ដែលបានកើតកាលថ្ងៃអង្គារនៅសួនសត្វ Oklahoma City កំពុងដើរនៅជិតមេរបស់វានៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។

៤
លោក Peter Weiss ប្រធាននាយកដ្ឋានអវកាស COMEX កំពុងពាក់សាកល្បងនូវសម្លៀកបំពាក់ដែលស្រដៀងទៅនឹងសម្លៀកបំពាក់ប្រើសម្រាប់ស្រាវជ្រាវនៅក្នុងរូងភ្នំភ្លើង Caverne Gendarme ដែលស្ថិតនៅក្នុងឃុំ Saint-Philippe ដែលជាកោះមួយរបស់ប្រទេសបារាំងនៅក្រៅប្រទេសឈ្មោះថា Reunion។

៥
រូបថតដែលថតពីលើអាកាស បង្ហាញឲ្យឃើញកសិករម្នាក់ឈ្មោះ Bhagwan Singh កំពុងស្រោចទឹកដំណាំខាត់ណារបស់គាត់ នៅក្នុងវាលជិតមាត់ទន្លេ Yamuna នៃទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

៦
អ្នកបូជាខ្លួនសម្រាប់ទីសក្ការៈ Loem Hu Thai Su បានយកដែកដែលមានភ្ជាប់ជាមួយផ្កា ចាក់ទម្លុះថ្ពាល់របស់ខ្លួនក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា ពិធីអាហារបួស នៅកោះ Phuket ប្រទេសថៃ។

៧
ទូកជាច្រើនស្ថិតនៅក្នុងអាគារបាក់បែកដោយសារព្យុះ Michael នៅជិតទីក្រុង Panama រដ្ឋ Florida សហរដ្ឋអាមេរិក។

៨
ក្មេងប្រុសម្នាក់គ្រវីទង់ជាតិអេស្ប៉ាញក្នុងពេលប្រារព្ធទិវាជាតិអេស្ប៉ាញ នៅទីក្រុង Barcelona នៃតំបន់ Catalan។

៩
សិស្សនិស្សិតលើកបដាក្នុងពេលប្រមូលផ្ដុំគ្នានៅជិតនិវេសដ្ឋានប្រធានាធិបតីហ្វីលីពីន ដើម្បីប្រឆាំងនឹងការដាក់សញ្ញាក្រហមដោយពួកយោធានៅតាមសាលានិងសាកលវិទ្យាល័យនៃទីក្រុង Metro Manila ដោយពួកយោធាត្រូវបានគេចោទថា បានយកសិស្សនិស្សិតទាំងនោះទៅភ្ជាប់ជាមួយនឹងគម្រោងទម្លាក់ប្រធានាធិបតី Rodrigo Duterte។

១០
ម្ចាស់ក្សត្រីអង់គ្លេស Eugenie អមដោយឪពុករបស់នាងគឺព្រះអង្គម្ចាស់ Andrew បានមកដល់ពិធីអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។