រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាជប៉ុន អង់គ្លេស កេនយ៉ា អូស្រ្តាលី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១១ តុលា ២០១៧

១
កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យបង្ហាញឡាន «RED Shift» របស់ក្រុម Solar Team Twente នៃប្រទេសហូឡង់ក្បែរ ក្រុង Coober Pedy ក្នុងថ្ងៃប្រកួតទីបួន។ កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យ ចម្ងាយ ៣.០០០គីឡូម៉ែត្រនៅប្រទេសអូស្រ្តាលី បានក្លាយជាការប្រណាំងថ្មីបំផុតក្នុងពិភពលោកដោយមានក្រុមប្រណាំងជាច្រើនចង់បង្ហាញពីស្នាដៃកែច្នៃរបស់ខ្លួនដែលសង្ឃឹមថាថ្ងៃណាមួយអាចក្លាយជាឡានដឹកអ្នកដំណើរដោយពន្លឺព្រះអាទិត្យ។

២
អ្នកគាំទ្រម្នាក់របស់គណបក្សប្រឆាំងកេនយ៉ា National Super Alliance (NASA) ដួលលើដីបន្ទាប់ពីត្រូវបានបុកដោយឡានប៉ូលិសអំឡុងបាតុកម្មមួយតាមដងផ្លូវទីក្រុងណៃរ៉ូប៊ី។

៣
ប៉ូលិសកូបកម្មបាញ់ផ្សែងបង្ហូរទឹកភ្នែកប្រឆាំងនឹងអ្នកគាំទ្រគណបក្សប្រឆាំងអំឡុងបាតុកម្មមួយប្រឆាំងនឹងគណកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៥
នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងភរិយា Sophie និងទីប្រឹក្សាសេតវិមានអ្នកស្រី Ivanka Trump អង្គុយជាមួយគ្នានៅក្នុងកិច្ចប្រជុំ ២០១៧ «ស្រ្តីខ្លាំងបំផុត» របស់ទស្សនាវដ្ដី Fortune ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១០ តុលា ២០១៧។

៨
ភ្នំភ្លើង Shinmoe បន្ទាប់ពីផ្ទុះរួចនៅក្នុងទីក្រុង Kirishima តំបន់ Kagoshima ប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែតុលា ២០១៧។

៩
Satchie Noro សម្តែងរបាំមួយដែលគេហៅថា «Origami» ដែលនឹងបើកពិធីបុណ្យរបាំឆត្រក្នុងទីក្រុងឡុងដ៏នៅក្បែរអគារ Battersea Power Station។