រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ មានមកពីប្រទេសចិន អ៊ីតាលី តួកគី អ៊ីរ៉ង់ អ៊ីស្រាអែល ជប៉ុន ឥណ្ឌា ស៊ុយអែត កូរ៉េខាងជើង និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ១១ តុលា ២០១៥

១
Le Veyron stream is pictured on an autumn morning at La Tine de Conflens in La Sarraz, Switzerland, Oct. 4, 2017.

២
ទូកក្តោងឈ្មោះ Robertissima III របស់អ៊ីតាលីចូលរួមប្រកួត ក្នុងពេលប្រកួតជិះទូកមួយដែលមានឈ្មោះថា Barcolana នៅមុខកំពង់ផែ Trieste។ ការប្រកួតជិះទូក Barcolana ប្រចាំឆ្នាំនៅក្នុងឈូងសមុទ្រ Trieste នៅក្បែរប្រទេសអ៊ីតាលីខាងជើង គឺជាការប្រកួតមួយក្នុងការប្រកួតទូកក្តោងធំៗនៅក្នុងពិភពលោកដែលមានអ្នកចូលរួមច្រើនជាង១.៥០០នាក់។

៣
សមាជិកគ្រួសាររបស់លោក Korkmaz Tedik ដែលជាជនរងគ្រោះនៅក្នុងការបំផ្ទុះគ្រាប់បែក យំសោកនៅលើក្តាមឈូសរបស់លោក ក្នុងពិធីបុណ្យសពនៅក្នុងក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី។ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្តុំគ្នានៅក្នុងកណ្តាលក្រុងអង់ការ៉ា នៅក្បែរកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩៥នាក់។ ការប្រមូលផ្តុំនេះជាការកាន់ទុក្ខឲ្យជនរងគ្រោះនៃការវាយប្រហារដែលបណ្តាលឲ្យមានការស្លាប់ច្រើនជាងគេនៅលើទឹកដីតួកគី។

៤
រូបភាពនេះដែលបង្ហោះដោយគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិរបស់អ៊ីរ៉ង់ បង្ហាញពីការបង្ហោះមីស៊ីល Emad ដែលបាញ់ក្នុងចម្ងាយឆ្ងាយនៅកន្លែងមួយដែលគេមិនស្គាល់។ ទូរទ្សសន៍រដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសនេះបានធ្វើតេស្តបាញ់បង្ហោះមីស៊ីលដែលបាញ់ក្នុងចម្ងាយឆ្ងាយថ្មីមួយដោយជោគជ័យ។

៥
បាតុករបាឡេស្ទីនដែលរងគ្រោះត្រូវបានគេជួយសង្រ្គោះក្នុងពេលប៉ះទង្គិចនៅកន្លែងត្រួតពិនិត្យក្រុង Hawara នៅក្បែរក្រុង Nablus ក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលរបស់បាឡេស្ទីននិយាយថា យ៉ាងហោចណាស់ពលរដ្ឋបាឡេស្ទីន៤៥នាក់បានរងរបួសដោយការគ្រាប់កាំភ្លើងពិតប្រាកដនៅក្នុងការប៉ះទង្គិចរវាងនិស្សិតសាកលវិទ្យាល័យ និងកងកម្លាំងអ៊ីស្រាអែលនៅកន្លែងត្រួតពិនិត្យយោធានៅក្បែរក្រុង Nablus។

៦
កសិករម្នាក់ចែវទូករបស់គាត់ នៅពេលគាត់ឃ្វាលក្ងាននៅតំបន់ដីសើមនៅក្នុងតំបន់ Jinhu ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។

៧
លោក Livio Loi ដែលជាកីឡាករប្រណាំងម៉ូតូ Honda Moto3 របស់ប្រទេសបែលហ្ស៊ិកដួលក្នុងពេលប្រកួត Grand Prix របស់ជប៉ុននៅទីលានប្រកួត Twin Ring Motegi នៅភាគខាងជើងប្រទេសជប៉ុន។

៨
ស្ត្រីៗស្លៀកពាក់ក្នុងសម្លៀកបំពាក់ប្រពៃណីដេកនៅស្ងៀម បន្ទាប់ចូលរួមក្នុងការហាត់សមសម្រាប់របាំ Garba មុខពិធីបុណ្យ Navratri នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។ ពិធីបុណ្យ Navratri ដែលត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទិសដល់ព្រះ Durga ត្រូវបានគេប្រារព្ធក្នុងរយៈពេល៩ថ្ងៃ នៅកន្លែងដែលយុវជនរាប់ពាន់នាក់រាំក្នុងពេលរាត្រីក្នុងសម្លៀកបំពាក់ប្រពៃណី។

៩
លោក Arch Bishop Antje Jackelen ធ្វើពិធីជ្រមុជទឹកឲ្យព្រះរាជបុត្រ Nicolas របស់ស៊ុយអែត (Sweden) ដែលទតដោយព្រះនាង Madeleine ដែលកំពុងពរព្រះនាង Leonore (រូបកណ្តាល) និងព្រះស្វាមី Christopher O'Neill ក្នុងពេលធ្វើពិធីនៅព្រះវិហារ Drottningholm Palace នៅក្បែរក្រុងស្តុបខុល (Stockholm) ប្រទេសស៊ុយអែត។

១០
អ្នករបាំរាំក្នុងពិធីជួបជុំមួយដែលប្រារព្ធខួបទី៧០នៃការបង្កើតគណបក្សកាន់អំណាចដែលមានឈ្មោះថា Workers' Party របស់កូរ៉េនៅក្នុងក្រុងព្យុងយ៉ាង កូរ៉េខាងជើង។

១១
អ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងការសម្តែងកាន់ភ្លើងនៅទីលាន Kim Il-Sung ក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ដើម្បីប្រារព្ធខួបទី៧០នៃការបង្កើតគណបក្សកាន់អំណាចដែលមានឈ្មោះថា Workers' Party។

១២
កីឡាករ Nico Hulkenberg របស់អាល្លឺម៉ង់ដែលបើកឡាន Force India (រូបលើគេ) និងកីឡាករ Marcus Ericsson របស់ស៊ុយអែតដែលបើកឡាន Sauber បានក្រឡាប់លើគ្នាក្នុងពេលប្រកួតមួយដែលមានឈ្មោះថា Formula One Russian Grand Prix នៅទីលានប្រកួត Sochi Autodrom Formula One នៅក្រុង Sochi ប្រទេសរុស្ស៊ី។