រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មកពីប្រទេសបារាំង អេស្ប៉ាញ ចិន អ៊ីរ៉ាក់ ប៉ាគីស្ថាន ឥណ្ឌា យេម៉ែន និងស្លូវេនី។
រូបភាពជុំវិញពិភពលោក ០១ តុលា ២០១៧

១
ប៉ូលិសបារាំងភ្ជុងកាំភ្លើងដាក់បុរសម្នាក់ដេកនៅលើដី (រូបកណ្តាល) នៅពេលស្ត្រីដែលត្រូវបានគេចាក់ម្នាក់ (រូបឆ្វេង) ដេកដួលនៅលើដី ខណៈដែលក្រុមទាហានយាមតំបន់នេះ បន្ទាប់ពីមានការវាយប្រហារមួយនៅស្ថានីយរថភ្លើង Saint-Charles នៅក្នុងក្រុង Marseille។ ក្រុមមន្ត្រី និងប៉ូលិសនិយាយថា បុរសកាន់សាសនាឥស្លាមដែលសង្ស័យម្នាក់បានសម្លាប់ស្ត្រីពីរនាក់នៅស្ថានីយដ៏សំខាន់មួយនេះនៅក្នុងក្រុង Marseille មុនពេលបុរសម្នាក់នេះត្រូវបានទាហានដើរល្បាតបាញ់សម្លាប់។

២
ស្ត្រីម្នាក់ស្រែកទ្រហ៊ោយំនៅពែលដែលប៉ូលិសជាតិអេស្ប៉ាញរុញអ្នកគាំទ្រប្រជាមតិនៅខាងក្រៅសាលារៀន Ramon Llull ដែលត្រូវបានគេយកធ្វើការស្ថានីយបោះឆ្នោតដោយរដ្ឋាភិបាលក្នុងតំបន់ Catalan នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៣
កាំជ្រួចផ្ទុះនៅពីលើកំពង់ផែ Victoria ក្នុងក្រុងហុងកុងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ចិន។

៤
មនុស្សម្នាជិះកង់មានរូបរថយន្តធ្វើពីក្រដាសនៅលើផ្លូវ Place de la Bastille ក្នុងទិវាមិនប្រើប្រាស់រថយន្តនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៥
កងកម្លាំង Popular Mobilization Forces របស់ក្រុម Shi'ite រត់ចេញពីការវាយប្រហារគ្រាប់បែកនៅក្នុងខាងក្រៅក្រុង Hawija ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

៦
ជនមូស្លីម Shi'ite រុញគ្នាដើម្បីទទួលបានអាហារដោយឥតគិតថ្លៃដែលបរិច្ចាគដោយអ្នកជំនួញក្នុងពេលដើរក្បួនដើម្បីប្រារព្ធទិវា Ashoura នៅក្នុងក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។

៧
ក្មេងស្រីចិនម្នាក់អង្គុយនៅលើស្មាឪពុករបស់នាងនៅក្បែរកន្ត្រកយក្សតែតុបតែងជាមួយនឹងផ្កា និងផ្លែឈើដែលដាក់តាំងនៅទីលាន Tiananmen នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់ចិន។

៨
សិល្បករតុបតែងជាព្រះ Rama និងព្រះ Laxman ក្នុងសាសនាហិណ្ឌូធ្វើការសម្តែងនៅពេលដែលកាំជ្រួចផ្ទុះឡើងនៅក្នុងពិធីបុណ្យ Dussehra នៅក្នុងក្រុង Chandigarh ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

៩
មនុស្សម្នាប្រមូលផ្តុំជុំវិញម៉ាស៊ីនដ្រូនដែលក្រុមឧទ្ទាម Houthi បាននិយាយថា ពួកគេបានបាញ់ទម្លាក់នៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។

១០
អ្នកធ្វើព្យុះហយាត្រា Shi'ite ប្រមូលផ្តុំគ្នានៅជុំវិញកន្លែងសក្ការៈបូជារបស់សាវ័ក Imam Hussein ក្នុងថ្ងៃ Ashoura ក្នុងក្រុង Karbala ប្រទេសអ៊ីរ៉ាក់។

១១
តារាសម្តែង Helen Mirren ស្លៀកពាក់ម៉ូដ L'Oreal សម្រាប់រដូវផ្ការីក/រដូវក្តៅឆ្នាំ២០១៨ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១២
មនុស្សម្នាចែវទូកនៅលើបឹង Planinsko polje ក្នុងក្រុង Planina ប្រទេសស្លូវេនី។