ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីបុណ្យសពរបស់លោកនួនជាធ្វើនៅព្រំដែនកម្ពុជាថៃ


ពិធីបុណ្យសពរបស់លោកនួនជាធ្វើនៅព្រំដែនកម្ពុជាថៃ
សូម​រង់ចាំ

No media source currently available

0:00 0:01:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពិធីបុណ្យសពរបស់លោកនួនជាធ្វើនៅព្រំដែនកម្ពុជាថៃ

ពិធី​បុណ្យ​សព​របស់​មេ​ដឹកនាំ​មនោគម​វិជ្ជា​របស់​ខ្មែរក្រហមគឺ​លោក​នួន​ជា​ត្រូវ​បាន​ធ្វើឡើង​តាម​ព្រះ​ពុទ្ធសាសនាដែល​របប​របស់​ក្រុម​កុម្មុយនិស្ត​នេះ​បាន​លុបបំបាត់​មិនឲ្យ​ប្រណិបត្តិ។​

ពិធី​បុណ្យ​សព​របស់​នួន ជា​ បង​ធំ​ទី​ពីរ​នៃ​របប​ខ្មែរ ក្រហម​ដ៏​ឃោរឃៅ​ពីឆ្នាំ​១៩៧៥​ដល់​ឆាំ្ន​១៩៧៩​ដែល​ បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​២​លាន​នាក់​នោះត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃច័ន្ទ​ទី​៥ ខែ​សីហា​នៅ​វត្តមួយ​នៅ​ប៉ៃលិន​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ។​

អ្នកនាំ​ពាក្យ​តុលាការ​ខ្មែរក្រហម​បាន​និយាយ​ថា ​លោក​នួនជា​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៤​សីហា​នា​ជន្មាយុ​៩៣​ឆ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត។ តុលាការ​ដែល​គាំទ្រ​ដោយ​អ.ស.ប.​បាន​រកឃើញថា ​លោក​នួន ជា​មាន​ពិរុទ្ធ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​ហើយ​បាន​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ឆ្នាំមុន​គឺ​ជិត​បួន​ទសវត្សរ៍​បន្ទាប់​ពី​របប​ម៉ៅ​និយម​«វាល​ពិឃាត»នេះ​ត្រូវ​បាន​ផ្តួល​រំលំ។ ​

លោក​នួន ជា​ស្ថិត​ក្នុង​ចំណោម​ក្រុម​កុម្មុយនិស្ត​របស់​ប៉ុលពត​បងធំ​ទី១​ដែលបាន​ទៅសិក្សា​នៅ​ប្រទេស​បារាំង​ហើយ​ដែល​បាន​ដឹក​នាំ​បដិវត្តន៍​បង្ហូរ​ឈាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហ​រដ្ឋអាមេរិក ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​សង្គ្រាម​វៀតណាម។​ ប្រជាជន​ប្រមាណ​១​លាន​៧​សែន​នាក់​ ដែល​ស្ទើរ​តែ​ស្មើ​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​ បាន​ស្លាប់​ដោយ​សារ​ភាព​អត់ឃ្លាន ​ការ​ធ្វើ​ទារុណកម្ម ​ការ​ហត់នឿយ​ឬ​ជំងឺ​នៅ​ក្នុង​ជំរំ​ការងារ ​ឬត្រូវ​បាន​គេវាយ​ធ្វើបាប​រហូត​ដល់ស្លាប់​ក្នុង​ពេល​សម្លាប់​រង្គាល​ ក្នុង​អំឡុង​ពេល​គ្រប់គ្រង​រយៈ​ពេល​៣ឆ្នាំ​៨ខែ​និង​២០ថ្ងៃ​របស់​ក្រុម​នេះ៕ Reuters

XS
SM
MD
LG