ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីនួន​ ជារិះគន់​សង្ស័យ​"ជួបសម្ងាត់"​រវាង​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម


ក្រុម​មេធាវី​របស់​នួន​ ជា​បាន​ទទូច​ឲ្យ​មាន​ការ​បង្ហាញ​ព័ត៌មាន​នោះ​ជា​បន្ទាន់​ និង​ដោយ​លម្អិត​ រួមទាំង​​របាយ​ការណ៍​និង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។
ក្រុម​មេធាវី​របស់​នួន​ ជា​បាន​ទទូច​ឲ្យ​មាន​ការ​បង្ហាញ​ព័ត៌មាន​នោះ​ជា​បន្ទាន់​ និង​ដោយ​លម្អិត​ រួមទាំង​​របាយ​ការណ៍​និង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។

ក្រុម​មេធាវី​អន្ដរជាតិ​របស់​អតីត​បង​ធំ​ទី​២​ នួន​ ជា​ បានស្នើឲ្យ​ប្រធាន​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ទម្លាយ​ព័ត៌មាន​នៃ​ការ​"ជួបសម្ងាត់"​ របស់​មន្ដ្រី​ច្បាប់​អង្គការ​សហប្រជាជាតិនៅ​ក្នុង​សាលាក្ដី​ពិសេស​នេះ​ ​ដោយ​សង្កត់​ធ្ងន់​ថា ​ការ​ជួប​សម្ងាត់​នោះនាំ​ឲ្យ​ពួក​ខ្លួនមាន​កង្វល់។

នៅ​ក្នុង​សំណើ​ទៅ​កាន់​សាលា​ដំបូង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ដែល​វីអូអេ​សម្លេងសហ​រដ្ឋអាមេរិកទទួល​បាន​នៅ​ថ្ងៃ​នេះ ​លោក​មេធាវី ​ម៉ាយឃើល ​ផេសម៉ិន​ (Michiel Pestman)​ និង​ទីប្រឹក្សា​ច្បាប់​នៃ​ មេធាវី​ការពារ​លោក​អេនឌ្រូ អ៊ាននូហ្ស៊ី ​(Andrew Ianuzzi) ​បាន​អះអាង​ថា ​មាន​ការ​ជួប​គ្នា​ជា​សម្ងាត់​រវាង​លោកស្រី​ Silvia ​Cartwright ​ ដែល​ជា​ចៅក្រម​បរទេស​ក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ​ជាមួយនឹង​លោក​សហ​ព្រះរាជ​អាជ្ញា​Andrew Carley ​ ក៏ប៉ុន្ដែ​ក្រុម​មេធាវី​ការពារ​មិន​បាន​បង្ហាញ​ពី​កាល​បរិច្ឆេទនៃ​ជំនួប​នោះ​ទេ។

ក្រុម​មេធាវី​របស់​នួន​ ជា​ បាន​ទទូច​ឲ្យ​មាន​ការ​បង្ហាញ​ព័ត៌មាន​នោះ​ជា​បន្ទាន់​ និង​ដោយ​លម្អិត​ រួមទាំងរបាយ​ការណ៍ ​និង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។

សំណើ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​អះអាង​ថា ​ខ្លួន​បាន​ស្នើ​ឲ្យ​លោកស្រី​ចៅក្រមSylvia​ Cartwright ​បំភ្លឺ​ចំនួន​ពីរ​ដង​កាលពី​សប្ដាហ៍​មុន​ ប៉ុន្ដែ​មិនមាន​ការ​ឆ្លើយ​តប។

ក្រុម​មេធាវី​លើក​ឡើង​ថា​ ការណ៍នេះ​ធ្វើ​ឲ្យពួក​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ ​ខណៈ​ដែល​ការ​បើកសវនាការ​នៃ​សំណុំ​រឿង​០០២​នឹង​ចាប់ផ្ដើម។

លោក​អេនឌ្រូ​ អ៊ាននូហ្ស៊ីមាន​ប្រសាសន៍​ថា​ ក្រុម​លោក​នឹង​គិត​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

“យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​ពីជំហរ​របស់យើង ​ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មិន​ធ្វើ​អ្វីនោះ»។

យ៉ាងណាក៏ដោយ​ លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ មាន​ប្រសាសន៍​ថា​ ចៅក្រម​និល ណុន​បាន​ទទួល​សំណើ​នោះ​រួច​ហើយ។

«ចៅក្រម​សាលាដំបូង​បញ្ជាក់​ហើយ​ថា ​លោក​បាន​ទទួល​សំណើ​នេះ​តាម​អ៊ីម៉េល​ នូវការព្រួយ​បារម្ភរបស់មេធាវីការពារក្ដី។​ ​ប៉ុន្ដែ​លោកនឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ទេ»។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូនលោកចៅក្រម​និល ​ណុន​ ក្រុម​មេធាវី​របស់​នួន ​ជា​បាន​លើក​ឡើង​ថា ​លោកគ្នុដរ៉ូសស៊ីនហក ​(Knud Rosandhaug)​ អនុប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ បាន​ទទួល​ស្គាល់​ថា ​មាន​ជំនួប​នោះ​មែន ​ក៏ប៉ុន្ដែ​នោះ​គឺ​ជា​ជំនួប​ជាទៀងទាត់រវាង​រូបលោក​ ចៅក្រម​ ​Sylvia ​Cartwright ​និង​លោក​សហព្រះរាជអាជ្ញា ​Andrew ​Cayley​ ​នេះបើ​ផ្អែក​លើ​លិខិត​របស់ក្រុម​មេធាវី​របស់​នួន ជា​ផ្ញើរ​ទៅកាន់​លោក​ចៅក្រម​កម្ពុជា​និល​ ណុន។

ចាប់ពី​ថ្ងៃទី ​២១​ ខែ​វិច្ឆិកា​នេះ​តទៅ​ សាលាក្ដី​ខ្មែរក្រហម​គ្រោង​នឹង​ចាប់ផ្ដើម​បើក​សវនាការ​ពេញអង្គ​សេចក្ដី​នៃ​សំណុំ​រឿ​ង០០២​ ​ដែល​មាន​ជន​ជាប់ចោទ​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូល​ខ្ពស់​បំ​ផុត​នៃ​របប​ខ្មែរក្រហម។ ​របប​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាពល​រដ្ឋកម្ពុជា​ស្លាប់​យ៉ាងតិច​ចំនួន១,៧​លាន​នាក់​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩។ ​សំណុំ​រឿងនេះមាន​ជន​ជាប់ចោទ​អៀង ​សារី​ ខៀវ ​សំផន​ អៀង​ ធីរិទ្ធ ​និង​នួន ​ជា។ ​កុ្រម​មេធាវី​ការពារ​ចុងចោទ​បាន​ស្វះស្វែង​រក​យុទ្ធសាស្ដ្រផ្សេងៗ​ដើម្បី​ព្យាយាម​រក​ផល​ប្រយោជន៍​សម្រាប់​កូនក្ដី​ខ្លួន។

ក្រុមមេធាវី​របស់​នួន ​ជា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បើក​សវនាការ ​ហើយ​បាន​ប្ដឹង​ទៅ​កាន់​តុលាការក្រុង​ភ្នំពេញប្រឆាំង​ទៅ​នឹង​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​និង​មន្ដ្រី​ជាន់ខ្ពស់​ចំនួន​ដប់​រូប​ផ្សេង​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​អៀង សារីប្រកាស​ថា ​គាត់​នឹង​មិន​ឆ្លើយរាល់​សំណួរ​ទាំងឡាយ​ក្នុង​អំឡុង​ពេល​កាត់ទោស​ទេ។​ មួយវិញ​ទៀត​ មេធាវី​របស់​អៀងធីរិទ្ធ​ប្រកាស​ថា​ កូនក្ដី​របស់​ផងខ្លួនមិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការ​កាត់ទោសឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ដោយសារ​បញ្ហា​សុខភាព៕

XS
SM
MD
LG