ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ៨ វិច្ឆិកា ២០១៥
០៩ វិច្ឆិកា ២០១៥
រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម រុស្ស៊ី មីយ៉ាន់ម៉ា បារាំង ប៉េរូ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន ហុងកុង និងអេស្ប៉ាញ។
១
ក្រុម Al-Fursan របស់កងទ័ពអាកាសនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្តែងនៅក្នុងការសម្តែងទ័ពអាកាស Dubai។
២
ស្រ្តីម្នាក់ចូលរួមក្នុងពិធីសាសនាសម្រាប់ជនរងគ្រោះដោយសារការធ្លាក់យន្តហោះនៅវិហារ St.Isaac's Cathedral ក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។ នៅពេលក្រុមចម្រៀងបានច្រៀង កណ្តឹងនៃវិហារដែលធំជាងគេទី៤ក្នុងពិភពលោកបានបន្លឺឡើងម្តងសម្រាប់ជនរងគ្រោះ២២៤នាក់។ ជនរងគ្រោះភាគច្រើនមកពីក្រុង St. Petersburg ឬតំបន់ផ្សេងទៀតនៃភាគពាយព្យក្នុងប្រទេសរុស្ស៊ី។
៣
អ្នកគាំទ្រលោកស្រី Aung San Suu Kyi ដែលជាមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) ស្រែកហោ នៅពេលពួកគេមើលលទ្ធផលមួយផ្នែកនៅតាមកញ្ជក់ទូរទស្សន៍មួយនៅខាងក្រៅការិយាល័យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុង Mandalay។ មីយ៉ាន់ម៉ាធ្វើការបោះឆ្នោតជាសកលដោយសេរីជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំនេះ ដែលនេះជាជំហ៊ានធំបំផុតដើម្បីចាកចេញពីលទ្ធិផ្តាច់ការទៅលទ្ធិប្រជាធិបតេយ្យ។
៤
កីឡាករ Andy Murray របស់ចក្រភពអង់គ្លេសទៅដល់កន្លែងដែលត្រូវលេងទល់នឹងកីឡាករ David Ferrer របស់អេស្ប៉ាញនៅក្នុងការប្រកួតវាយកូនបាល់ (tennis) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត របស់បុរសដែលលេងមួយទល់នឹងមួយ នៅក្នុងការប្រកួតវាយកូនបាល់ Paris Masters នៅសាលកីឡា Bercy ក្នុងក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
៥
ក្បូនឈើចំនួន២របស់ដំណើរបេសកកម្ម Kon-Tiki2 បានចាកចេញពីកន្លែងធ្វើកប៉ាល់ដែលមានឈ្មោះថា Callao Naval Shipyard របស់ប៉េរូ (Peru) កាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៥។ ក្រុមអ្នករុករកមួយក្រុមបានចាកចេញពីប្រទេសប៉េរូតាមក្បូន ដោយធ្វើដំណើរ៨.០០០គ.ម. ក្នុងគោលបំណងទៅកោះ Easter Island និងក្រុង Valparaiso នៃប្រទេសស៊ីលី (Chile)។
៦
ផ្សែងហោះហើរលើអគារខ្ពស់ៗក្នុងក្រុង San Francisco នៅពេលមានអគ្គីភ័យនៅក្នុងស្រុក Mission District។
៧
ទូកដែលប្រើកម្លាំងម៉ាស៊ីនឆ្លងកាត់ដើមឈើនៅក្នុងរដូវស្លឹកឈើជ្រុះ នៅលើផ្លូវទឹកក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
៨
អ្នករាំរបាំលើស្គីទឹកកកពីរនាក់ឈ្មោះ Madison Chock និង Evan Bates របស់សហរដ្ឋអាមេរិកសម្តែងនៅព្រឹត្តិការណ៍ពិព័រណ៌សម្រាប់ការប្រកួតស្គីទឹកកក ISU Grand Prix of Figure Skating របស់ប្រទេសចិន ក្នុងក្រុងប៉េកាំង ប្រទេសចិន។
៩
មានអ័ព្ទនៅក្បែរអគារ Gorny នៃវិហារ Orthodox Church របស់រុស្ស៊ីក្នុងសង្កាត់ Ein Kerem ភូមិបុរាណក្បែរក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
១០
កីឡាករ Christopher Russell Maize របស់ហុងកុងទទួលបានពិន្ទុ ក្នុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តទល់នឹងក្រុមកូរ៉េខាងត្បូង ក្នុងការប្រកួតជម្រុះសម្រាប់ការប្រកួត Rio Olympics សម្រាប់ឆ្នាំ២០១៦ វិញ្ញាសាបាល់អោបអាស៊ី (Asia Rugby Sevens) ប្រភេទបុរស នៅហុងកុង។
១១
មនុស្សម្នាសប្បាយរីករាយអាកាសធាតុក្នុងរដូវស្លឹកឈើជ្រុះ នាចុងសប្តាហ៍ នៅបឹង Starnberger See ក្នុងក្រុង Seeshaupt ប្រទេសអាល្លឺម៉ង់។
១២
អ្នកចូលរួមរត់ដែលពោរពេញទៅដោយម្សៅពណ៌ រាំបន្ទាប់ពីចូលរួមនៅក្នុងកម្មវិធី Color Run ក្នុងក្រុង Sevilla ប្រទេសអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ៨ វិច្ឆិកា ២០១៥
XS
SM
MD
LG