រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន វៀតណាម យេម៉ែន រុស្ស៊ី អាល្លឺម៉ង់ បារាំង ឆែក និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៦ វិច្ឆិកា ២០១៧

១
លោកប្រធានាធិបតី ដូណាល់ ត្រាំនិយាយជាមួយនឹងព្រះអធិរាជជប៉ុន Akihito ខណៈដែលភរិយារបស់លោកគឺលោកស្រី Melania និយាយជាមួយនឹងព្រះអធិរាជនី Michiko នៅព្រះបរមរាជវាំង Imperial Palace នៅក្នុងក្រុងតូក្យូ។

២
ស្ត្រីម្នាក់ដើរកាត់ផ្លូវលិចទឹកមួយនៅក្រុងបុរាណ Hoi An ដែលជាស្ថិតក្នុងបញ្ជីបេតិកភណ្ឌ UNESCO បន្ទាប់ពីព្យុះដំរីបានបោកបក់ទៅលើប្រទេសវៀតណាម។

៣
អ្នកគាំទ្រចលនា Houthi ចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។

៤
ស្ត្រីម្នាក់ និងកូនៗរបស់គាត់ចូលរួមក្នុងពេលចាំកំដរសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៅក្នុងក្រុង Sutherland Springs រដ្ឋ Texas កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

៥
នេះជាទិដ្ឋភាពពីលើអាកាសដែលថតជាមួយនឹងដ្រូនពីលើក្រុងមូស្គូ និងទន្លេ Moskva កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

៦
ស្វាមួយក្បាលបញ្ចុកកូនរបស់នាងនៅក្នុងជម្រក នៅសួនសត្វ Zoologischer Garten ក្នុងក្រុងបែរឡាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

៧
ព្រះចន្ទរះចំអគារ Sacre Coeur Basilica នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

៨
អ្នកមើលថែសួនដេញចាប់សត្វបក្សីមួយក្បាលដើម្បីយកទៅដាក់ក្នុងជម្រកខែរងារបស់វា នៅសួនសត្វ Liberec នៅក្នុងក្រុង Liberec សាធារណរដ្ឋឆែក។

៩
ភ្នំភ្លើង Sinabung ផ្ទុះនៅក្នុងខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។