រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសជប៉ុន ឥណ្ឌា ចិន រុស្ស៊ី ស៊ីរី ហុងកុង ហៃទី ឆែក បារាំង អ៊ីស្រាអែល និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៦ វិច្ឆិកា ២០១៦

១
មនុស្សម្នាចូលរួមក្នុងការដើរក្បួនតាមផ្លូវក្នុងក្រុងតូក្យូក្នុងពិធីបុណ្យប្រចាំឆ្នាំ Yosakoi ក្នុងប្រទេសជប៉ុន។

២
ក្មេងស្រីឥណ្ឌាកាន់បដាក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការបំពុលខ្យល់ក្នុងក្រុងញូវដេលី។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឲ្យសាលាក្នុងក្រុងទាំងអស់បិទទ្វារ សកម្មភាពសាងសង់ត្រូវផ្អាក ហើយត្រូវបាចទឹកនៅតាមផ្លូវនានា នៅពេលដែលការបំពុលខ្យល់កំពុងកើតមាននៅក្នុងក្រុងញូវដេលី។

៣
លោក Theo Sanson មកពីបារាំងដើរនៅលើខ្សែមួយក្នុងពេលប្រកួតក្នុងក្រុង Jiaozuo ខេត្ត Henan ប្រទេសចិន។

៤
លោក Duger Khomushku (រូបស្តាំ) ដែលតំណាងឲ្យសង្គម Dungur បង្ហាញមន្តអាគមជាមួយនឹងបុរសម្នាក់នៅទីធ្លាផ្ទះរបស់គាត់ក្នុងក្រុង Kyzyl ភាគខាងត្បូងនៃតំបន់ Siberia ប្រទេសរុស្ស៊ី។
![پرزیدنت ترامپ در حال گفتگو با خبرنگاران در کاخ سفید. وقتی از او درباره پیام به تهران پرسیدند، گفت:«پیام این است: وقتی آماده‌اند باید به ما اطلاع دهند. وقتی آماده‌اند، به ما اطلاع دهند. به همین سادگی. ... برای هر اقدامی که [ایران] بخواهد انجام بدهد، آماده‌ام.»](https://gdb.voanews.com/2775b356-699e-4f51-8515-9df2df17f936_w1024_q10_s.jpg)
៥
پرزیدنت ترامپ در حال گفتگو با خبرنگاران در کاخ سفید. وقتی از او درباره پیام به تهران پرسیدند، گفت:«پیام این است: وقتی آمادهاند باید به ما اطلاع دهند. وقتی آمادهاند، به ما اطلاع دهند. به همین سادگی. ... برای هر اقدامی که [ایران] بخواهد انجام بدهد، آمادهام.»

៦
ស្រ្តីកាន់សាសនាហិណ្ឌូម្នាក់ជាន់ពីលើក្មេងក្នុងពិធីឲ្យពរបែបសាសនាមួយដែលមានឈ្មោះថា Chhat Puja ក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

៧
ប៉ូលិសរារាំងក្រុមបាតុករក្នុងក្រុងហុងកុង នៅពេលពួកគេបាតុកម្មប្រឆាំងនឹងអ្វីម្យ៉ាងដែលពួកគេហៅថា ការលូកដៃរបស់រដ្ឋាភិបាលក្រុងប៉េកាំងមកលើនយោយបាយក្នុងស្រុក និងនីតិរដ្ឋរបស់ខ្លួន មួយថ្ងៃមុនសភាចិនធ្វើការប្រកាសពីការបកស្រាយច្បាប់រដ្ឋធម្មនុញ្ញរបស់ពួកគេ។

៨
បុរសម្នាក់ព្យាយាមប្រមូលកម្ទេចកម្ទីនៅតាមផ្លូវលិចទឹកមួយក្នុងពេលមានព្យុះនៅក្នុងសង្កាត់ Jeremie ប្រទេសហៃទី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ សង្កាត់ Jeremie ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលព្យុះ Matthew បោកបក់ខ្លាំងៗ។

៩
អ្នកចូលរួមធ្វើការសម្តែងនៅរមណីយដ្ឋានមួយក្នុងក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន។

១០
មនុស្សម្នាដែលតុបតែងខ្លួនបែបប្រពៃណីជិះកង់ធំៗក្នុងការប្រកួតប្រចាំឆ្នាំមួយក្នុងក្រុងប្រាក (Prague) សាធារណរដ្ឋឆែក។

១១
ទូកក្តោងជាច្រើនចាកចេញពីកន្លែងប្រកួតដើម្បីចាប់ផ្តើមការប្រកួតទូកក្តោងនៅជុំវិញពិភពលោកដែលមានឈ្មោះថា Vendee Globe នៅក្នុងក្រុង Les Sables-d'Olonne ប្រទេសបារាំង។

១២
កញ្ជ្រោង Fennec ដែលមានអាយុ៦សប្តាហ៍ ជាប្រភេទកញ្ជ្រោងតូចជាងគេ និងមានដើមកំណើតនៅវាលខ្សាច់ Sahara ទ្វីបអាហ្រ្វិក។ វាកំពុងតែមើលម្តាយវាស៊ីចំណីក្នុងឧទ្យាន Ramat Gan Safari ក្បែរក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

១៣
មនុស្សម្នាបើករថយន្តម៉ាក Swift ឆ្នាំ១៩០៤ នៅលើស្ពាន Westminster ក្នុងការបង្ហាញរថយន្តចាស់ៗក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។