រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មកពីប្រទេសនូវែលសេឡង់ ស.រ.អា អូស្រ្តាលី បង់ក្លាដែស កូរ៉េខាងត្បូង ស៊ីរី និងចិន។ the best news photos from around the world.
រូបភាពជុំវិញពិភពលោក ០៥ វិច្ឆិកា ២០១៥

1
លោក Diaa Bekheet ថតរូបពណ៌ដើមឈើ និងស្លឹកឈើជ្រុះនាចុងសរទរដូវខាងក្រៅអគារការិយាល័យសភា Rayburn House Office ជិតការិយាល័យកណ្តាលវីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។

2
អ្នកផ្លុំត្រែមួយរូបពីយោធាអូស្រ្តាលីផ្លុំត្រែដើម្បីរំឮកខួបទី ១០០នៃការសំចតរបស់កងទ័ពអូស្រ្តាលី និងនូវែលសេឡង់នៅក្នុងយុទ្ធនាការ Gallipoli មុនការប្រកួតជើងទីមួយនៃការប្រកួតកីឡាគ្រីកេតតេស្ត (Test cricket) រវាងអូស្រ្តាលី និងនូវែលសេឡង់នៅទីក្រុង Brisbane។

3
របងបណ្តោះអាសន្នមួយការពារផ្ទាំងគំនូរលើជញ្ជាំងនៅ East Side Gallery ដែលជាផ្នែកមួយនៃជញ្ជាំងក្រុងប៊ែរឡាំងដែលមានអ្នកមកទស្សនាយ៉ាងច្រើន ខណៈដែលកិច្ចសម្អាតគំនូរលើជញ្ជាំងកំពុងត្រូវបានធ្វើឡើងនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ រដ្ឋាភិបាលក្រុងប៊ែរឡាំងសម្រេចដាក់បារ៉ាស់កម្ពស់ ៨០សង់ទីម៉ែត្រដើម្បីការពារកុំឲ្យមានការធ្វើឲ្យខូចខាតដល់ស្នាដៃសិល្បករ ដែលបានបង្កើតឡើងនូវស្នាដៃ និងសេចក្តីប្រកាសផ្នែកនយោបាយពីភាគខាងកើតនៃប្រទេស បន្ទាប់ពីជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានវាយបំបែកនៅអំឡុងឆ្នាំ ១៩៨៩ និង១៩៩០។

4
ក្រុមបុរសអង្គុយនៅខាងក្នុងប្រអប់តារាងពិន្ទុដើម្បីផ្លាស់ប្តូរពិន្ទុនៅអំឡុងពេលប្រកួតកម្តៅសាច់ដុំរវាងក្រុមកីឡាករគ្រីកេតជំរើសដំបូង Board XI នៃប្រទេសស៊ីមបាវ៉េ និងបង់ក្លាដែសនៅក្រុង Fatullah ប្រទេសបង់ក្លាដែស។

5
គូស្នេហ៍ថតរូបនៅលើស្ពានធ្វើពីចង្កៀងគោមនៅថ្ងៃមុនពិធីបុណ្យចង្កៀងគោមនៅក្រុងសេអ៊ូល ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី ០៦ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា តាមបណ្តោយអូរ Cheonggye នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

6
បុរសមួយរូបជិះកង់ជិតអ្វីដែលក្រុមសកម្មជននិយាយថា ជាសំបកគ្រាប់បែកចង្កោមដែលបានផ្ទុះហើយ នៅក្រុង Douma ភាគខាងកើតតំបន់ Ghouta ក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។

7
ក្រុមអ្នកសម្តែងសៀករហ័សកម្មជិះម៉ូតូលើជញ្ជាំងនៃ «អណ្តូងមរណៈ» (Well of Death) នៅឯពិពរណ៍មួយនៅជាយក្រុង Bengaluru នៅប្រទេសឥណ្ឌា។

8
ក្រុមស្រ្តីធ្វើលំហាត់ប្រាណយោហ្គានៅលើស្ពានកញ្ចក់នៅឧទ្យានជាតិ Shiniuzhai ស្រុក Pingjiang ខេត្ត Hunan ប្រទេសចិន។

9
ព្រះអង្គ Charles នៃចក្រភពអង់គ្លេសបញ្ចេញប្រតិកម្ម បន្ទាប់ពីឃ្មុំដ៏ធំមួយហើរមកទំលើព្រះអង្គ និងបានហោះចេញវិញ ខណៈព្រះអង្គកំពុងកាត់សត្វល្មូន Tuatara អំឡុងពេលព្រះរាជទស្សនកិច្ចទៅកាន់នៅឧទ្យានធម្មជាតិ Orokonui ជាមួយម្ចាស់ក្សត្រី Camilla នៃ Cornwall នៅជិតក្រុង Dunedin ប្រទេសនូវែលសេឡង់។

10
ក្រុមវិស្វករនៃមជ្ឈមណ្ឌលស្រាវជ្រាវដំណើរហោះហើរ Amstrong នៃអង្គការ NASA កំពុងធ្វើការលើយន្តហោះមួយ ដែលត្រូវបានហៅថា Preliminary Research Aerodynamic Design to Lower Drag ឬ Prandtl-D. ដោយមានសណ្ឋានស្រដៀងនឹងដំបងប៊ូម៉ឺរ៉ង់ (Boomerang) យន្តហោះនេះមានមធ្យោបាយថ្មីនៅក្នុងការកំណត់នូវរូបរាងស្លាបរបស់ខ្លួនជាមួយនឹងការបត់បែនដែលអាចកាត់បន្ថយការប្រើប្រាស់ប្រេង ១១ភាគរយ។ នៅក្នុងរូបថតនេះ យន្តហោះ Prandtl-D No.2 ដែលមានស្លាបប្រវែង ១២,៥ ហ្វីត (៣,៨១ម៉ែត្រ) បានចុះចត បន្ទាប់ពីតេស្តហោះហើរ។

11
ជាងអគ្គិសនីជួសជុលប្រព័ន្ធខ្សែភ្លើងនៅឯអគារមួយអំឡុងពេលពិធីបុណ្យវប្បធម៌ជាតិឥណ្ឌា នៅក្រុងញូដេលី។

12
ក្រុមអ្នកសំកាំងខ្លួនលើអាកាសធ្វើការហ្វឹកហាត់មុនការប្រកូតមួយនៅក្រុង Zhaotong ខេត្ត Yunnan ប្រទេសចិន នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥។