រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ថៃ អាល្លឺម៉ង់ ហ្សកហ្ស៊ី ស៊ីរី ឥណ្ឌា តួកគី និងគុយបា។
រូបភាពជុំវិញពិភពលោក ៣០ វិច្ឆិកា ២០១៦

១
កោដ្ឋដាក់ធាតុមេដឹកនាំគុយបាលោក Fidel Castro ត្រូវបានដឹកតាមបណ្តោយផ្លួវនានាក្នុងរដ្ឋធានីឡាហាវ៉ាន ក្នុងក្បួនដង្ហែរយៈពេលបួនថ្ងៃនៅក្នុងប្រទេស។ ក្បួន «Caravan of Freedom» នឹងធ្វើការសំចតពីមួយកន្លែងទៅមួយកន្លែងជានិមិត្តរូបមួយតាមបណ្តោយផ្លូវដំណើរ ៩៥០ គីឡូម៉ែត្រ ដែលនឹងបញ្ចប់នៅក្រុង Santiago de Cuba នៅភាគខាងកើត នាចុងសប្តាហ៍នេះ។

២
ប៉ូលិសបង្រ្កាបបាតុករបាញ់សារធាតុបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករអំឡុងពេលបាតុកម្មប្រឆាំងនឹងការកើតមានអគ្គីភ័យមួយ ដែលបានសម្លាប់មនុស្ស ១១នាក់នៅក្រុង Adana ប្រទេសតួកគី។

៣
បុរសមូស្លីមវ័យចំណាស់នៅតំបន់កាស្មៀធ្វើការបួងសួងនៅលើស្លឹកឈើស្លួតនៅថ្ងៃចុះត្រជាក់ និងចុះអព្ទមួយក្នុងក្រុង Srinagar នៃតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសឥណ្ឌា។

៤
មនុស្សម្នាដើរកាត់បាឡុងរាងជាស្រោមអនាម័យធំមួយនៅលើផ្លូវថ្មើរជើងមួយក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ការរួមភេទដោយសុវត្ថិភាព មុនថ្ងៃបុណ្យជំងឺអេដស៍លើពិភពលោកនាថ្ងៃទី០១ ខែធ្នូ។

៥
ជនជាតិស៊ីរី ដែលបានភៀសខ្លួនពីភាគខាងកើតក្រុង Aleppo ឈោងចាប់ជំនួយជាស្បៀងអាហាររបស់រុស្ស៊ីនៅក្នុងតំបន់ Jibreen គ្រប់គ្រងដោយរដ្ឋាភិបាល នៃក្រុង Aleppo។

៦
ប្រជាជន និងគិលានុបដ្ឋាកយិកាពីមន្ទីរពេទ្យមួយដុតទៀនក្នុងទម្រង់ជាលេខនិពន្តថៃ ដែលតំណាងឲ្យអតីតព្រះរាជាព្រះបាទ Bhumibol Adulyadej នៅសួនមួយក្នុងក្រុងបាងកក ប្រទេសថៃ។

៧
កូនខ្លារោមសអាយុបួនខែនៅជិតបារបស់វាឈ្មោះ Sam ក្នុងសួនមួយនៅក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។

៨
ស្រមោលមនុស្សដើរកាត់ដងផ្លូវមួយក្នុងក្រុង Stuttgart ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

៩
សេនាព្រះរាជា Charles Wesley Mumbere ព្រះរាជារាជាណាចក្រ Rwenzururu ត្រូវបានវ៉ៃខ្នោះ បន្ទាប់អង្គភាពសន្តិសុខអ៊ុយហ្គង់ដាចាប់ខ្លួនបុរសនេះជាមួយនឹងកាំភ្លើងដងវែងមួយ និងគ្រឿងផ្ទុះមួយចំនួនអំឡុងពេលចុះឆែកឆេរនៅទីសក្ការៈបូជាមួយជិតក្រុង Kasese ភាគខាងត្បូងប្រទេសអ៊ុយហ្គង់ដាជាប់ព្រំប្រទល់ជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
ផ្សេងហ៊ុមព័ទ្ធផ្ទះមួយក្នុងរូបភាពមួយថតពីឧទ្ធម្ភាគចក្រ National Guard ជិតក្រុង Gatlinburg រដ្ឋ Tennessee កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ មនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីភ្លើងចេះភ្លើងដ៏ប្រល័យមួយដែលបានបំផ្លាញផ្ទះរាប់រយខ្នង និងរមណីយដ្ឋានក្នុងតំបន់ Great Smoky Mountains។

១១
បុរសម្នាក់ជិះសាឡាងតាមបណ្តោយព្រែកជីក Regent's Canal នៅពេលថ្ងៃរៀបលិចមួយក្នុងក្រុង Little Venice ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។