កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ វិច្ឆិកា ២០១៨

១
ការសម្ដែងរបាំបាឡេសៀងហៃ ឈ្មោះថា «បឹងក្ងាន» ក្នុងទម្រង «មហាបឹងក្ងាននៅលើពិភពលោក»។ របាំនេះជាធម្មតាមានអ្នកសម្ដែង១៦នាក់ ប៉ុន្តែពេលនេះមាន៤៨នាក់ នៅលើឆាកនៅសារមន្ទីរ Bode ដើម្បីលើកកម្ពស់ការសម្ដែងរបាំបាឡេនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។

២
បុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់បែបបុរាណកំពុងដើរនៅលើផ្លូវក្នុងទីក្រុងចាស់ ក្នុងពេលចូលរួមការដង្ហែក្បួនដើម្បីអបអរដល់អ្នកមានបុណ្យ Saturnino នៅទីក្រុង Pamplona នៅភាគខាងជើងនៃប្រទសអេស្ប៉ាញ។

៣
ឡានចតជាជួរហើយគ្របដណ្ដប់ដោយទឹកកក នៅថ្ងៃដំបូងនៃការធ្លាក់ទឹកកកនៅមជ្ឈមណ្ឌលលក់ទំនិញមួយ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៤
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងស្ត្រីទី១ Melania Trump ដុតបំភ្លឺដើមឈើថ្ងៃបុណ្យគ្រិស្តម៉ាស នៅឧទ្យានជាតិ (National Mall) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

៥
បុគ្គលិកដែលត្រូវបានជ្រើសរើសចូលបម្រើការជាទ័ពអាកាសសម្ដែងក្នុងពេលបង្ហាញ«ស្តង់ដារ និងពណ៌» របស់ប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅមូលដ្ឋានទ័ពអាកាសនៅទីក្រុង Guwahati។

៦
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងនៅវិថី Fingerfield នៅឧទ្យានជាតិ Deepwater ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

៧
ទាហានអ៊ុយក្រែនបាញ់រុកកែតប្រឆាំងយន្តហោះ ក្នុងពេលធ្វើសមយុទ្ធយោធាមួយនៅជិតតំបន់ Urzuf នៅលើឆ្នេរខាងត្បូងនៃទន្លេ Azov ប្រទេសអ៊ុយក្រែន។

៨
រូបចម្លាក់ «ទេពធីតានៃកាំបិត» ដោយអ្នកសិល្បៈ Alfie Bradley ធ្វើពីកាំបិតចំនួន ១០ម៉ឺន ដែលត្រូវបានរឹបអូស។ រូបចម្លាក់នេះត្រូវបានដាក់តាំងនៅខាងក្រៅប្រាសាទ Anglican Cathedral ក្នុងទីក្រុងលីវើភូល (Liverpool) ចក្រភពអង់គ្លេស។

៩
ក្រុមបាតុករកាន់ធុងហ្គាស់បង្ហូទឹកភ្នែកដែលបាញ់ដលយប៉ូលិសក្នុងពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីហុងឌូរ៉ាស Juan Orlando Hernandez នៅខាងក្រៅសាកលវិទ្យាល័យស្វយ័តជាតិ (National Autonomous University of Honduras) ក្នុងរដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា។

១០
បុរសម្នាក់កំពុងចែវទូកនៅថ្ងៃដែលពោរពេញទៅដោយអ័ព្ទ បន្ទាប់ពីមានប្រកាសអំពីការធ្លាក់អ័ព្ទនៅទីក្រុង Lianyungang ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។

១១
មនុស្សម្នាកំពុងមើលដើមឈើសម្រាប់ថ្ងៃបុណ្យណូអែល នៅមជ្ឈមណ្ឌល Rockefeller ក្នុងក្រុង Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

១២
កីឡាករ Han-Noah Massengo របស់ក្រុមបាល់ទាត់ Monaco ប្រទេសបារាំង តែតបាល់ក្នុងការប្រកួតពូល A ក្រមខណ្ឌជម្រើសជើងឯកក្រុមល្អប្រចាំទ្វីបអឺរ៉ុប (UEFA Champions League) ក្នុងការប្រកួតជាមួយក្រុម Atletico Madrid របស់ប្រទេសអេស្ប៉ាញ នៅកីឡដ្ឋាន Wanda Metropolitano ក្នុងទីក្រុងមាឌ្រីដ ប្រទេសអេស្ប៉ាញ។

១៣
ផ្សែងនៅខាងលើរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្បូង នៅទីក្រុង Belchatow ប្រទេសប៉ូឡូញ។