រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា ចិន មីយ៉ាន់ម៉ា ហ្វីលីពីន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២៩ វិច្ឆិកា ២០១៧

២
គ្រាប់មីស៊ីលកូរ៉េខាងត្បូង Hyunmoo II ត្រូវបានបាញ់អំឡុងពេលសមយុទ្ធនៅក្នុងទីតាំងកំបាំងមួយនៅឆ្នេរខាងកើតប្រទេស។

៣
សម្តេចប៉ាប Francis បានមកដល់ដើម្បីប្រារព្ធពិធី Mass នៅទីលាន Kyaikkasan Ground ក្នុងរដ្ឋធានីរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា។

៥
សុនខទាហានមួយក្បាលឈរខណដែលទាហានចូលនិវត្តធ្វើការគោរពនៅខេត្ត Jiangsu ប្រទេសចិនកាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៧។

៦
បុរសម្នាក់កាន់គ្រាប់បែកផ្សែងខណដែលគាត់កំពុងធ្វើបាតុកម្មជាមួយក្រុមអ្នកបើកបរតាក់ស៊ីអេស្ប៉ាញក្នុងទីក្រុង Madrid។

៧
ក្មេងប្រុសម្នាក់រើសដបផ្លាស្ទិកប្រមូលយកទៅលក់នៅតូបអេដចាយមួយនៅផ្សារ Divisoria រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៨
ប្រជាជនដែលធ្វើបាតុកម្មប្រឆាំងននិងការដេញថ្លៃផ្ទះប៉ះទង្គិចជាមួយនឹងប៉ូលិសនៅតុលាការ Athens។

៩
ទាហានយោធាប្រតិព័ទ្ធយកព្រិលមកលាបខ្លួនអំឡុងពេលហ្វឹកហាត់ក្នុងរដូវរងារនៅក្នុងខេត្ត Jilin ប្រទេសចិនកាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៧។

១០
ដូនជីកំពុងរៀបថតរូតសម្តេចប៉ាប Francis មុននឹងលោកមកដល់ក្នុងកិច្ចប្រជុំជាមួយនឹងអាចារ្យនៅមីយ៉ាន់ម៉ានៅព្រះវិហារ St. Mary រដ្ឋធានីរ៉ង់ហ្គូន។

១១
លោក Gerd Habermann អ្នករចនារថយន្ត «School Bus Jet» បានបង្ហាញស្នាដៃផ្ទាល់ខ្លួននៅក្នុងកម្មវិធី Essen Motor Show ទីក្រុង Essen ភាគខាងលិចប្រទេសអាល្លឺម៉ង់។

១២
ស្រ្តីជនជាតិ Kashmiri សម្រាកបន្ទាប់ពីបានប្រមូលអុសនៅជាយក្រុង Srinagarប្រទេសឥណ្ឌា។

១៣
រថភ្លើងដឹកទំនិញមួយបើកធ្លាក់ផ្លូវបន្ទាប់ពីផ្លូវរថភ្លើងខ្លះត្រូវបានលិចទឹកនៅក្បែរទីក្រុង Arahal ខេត្ត Seville ប្រទេសអេស្ប៉ាញ។