រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ស៊ីរី អ៊ីរ៉ាក់ ហៃទី បារាំង អូស្ត្រាលី និងកូរ៉េ។
រូបភាពជុំវិញពិភពលោក ២៩ វិច្ឆិកា ២០១៦

១
សត្វរំពេសមុទ្រព្យាយាមទំលើបង្គោលមួយក្នុលើទឹកទន្លេ Main ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

២
សមាជិកនៃក្រុមរបាំបាល់ឡេ National Ballet of China របស់ចិនសម្តែងឈុត The Peony Pavilion។ នេះជាផ្នែកមួយនៃពិព័រណ៍បង្ហាញពីសិល្បៈ Out of Asia 2 នៅមហោស្រព Sadler's Wells ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
លោកយាយEmma Morano ត្រូវបានគេចាត់ទុកថាជាមនុស្សអាយុវែងជាងគេបង្អស់នៅក្នុងពិភពលោក និងជាមនុស្សចុងក្រោយដែលបានកើតនៅក្នុងទសវត្សរ៍១៨០០។ គាត់ផ្លុំទៀនក្នុងខួបលើកទី១១៧របស់លោកយាយនៅក្នុងសង្កាត់ Verbania ប្រទេសអ៊ីតាលី។

៤
គ្រួសារស៊ីរី ដែលរត់គេចពីស្រុកភាគខាងកើតនៃក្រុង Aleppo តម្រង់ជួរដើម្បីឡើងរថយន្តក្រុងរបស់រដ្ឋាភិបាលក្នុងសង្កាត់ Jabal Badro ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ រដ្ឋាភិបាលស៊ីរីបានវាយប្រហារដើម្បីដណ្តើមយកក្រុង Aleppo មកវិញ។ ការណ៍នេះធ្វើឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ហើយអសបនិយាយថា មនុស្សជិត១៦.០០០នាក់ហើយបានរត់គេចចេញពីការវាយប្រហារនេះ ហើយមនុស្សច្រើនទៀតនឹងធ្វើដូច្នេះដែរ។

៥
ទាហានអ៊ីរ៉ាក់បាញ់កាំភ្លើងត្បាល់ក្នុងសមរភូមិមួយជាមួយនឹងក្រុមរដ្ឋឥស្លាម នៅក្នុងភូមិជួរមុខ Haj Ali ក្នុងក្រុង Mosul។

៦
ស្រ្តីម្នាក់យំសោកដោយសារតែឧស្ម័នទឹកភ្នែកដែលបាញ់ដោយប៉ូលិសជាតិហៃទី ក្នុងពេលប៉ះទង្គិចមួយជាមួយនឹងអ្នកគាំទ្ររបស់បេក្ខជនប្រធានាធិបតីលោក Maryse Narcisse នៅក្នុងសង្កាត់ La Saline ប្រទេសហៃទី។

៧
នេះជាទិដ្ឋភាពទូទៅនៃកំពែង Eiffel Tower ដែលត្រូវបានគែបំពាក់ភ្លើងពណ៌ សណ្ឋាគារ Hotel des Invalides និងដំបូលអគារនៅយប់មួយក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

៨
អ្នកទេសចរណ៍ទៅទស្សនាអតីតប៉មមើលព្រំដែនដែលត្រូវបានតុបតែងជាមួយនឹងមួក Santa Claus នៅក្បែរទីលាន Potsdamer Platz ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

៩
មនុស្សម្នាស្រែកពាក្យស្លោកក្នុងពេលបាតុកម្មមួយដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី Park Geun-hye ចុះចេញពីតំណែងក្នុងក្រុងសេអ៊ូល។

១០
អ្នករបាំសម្តែងនៅក្នុងការសម្តែង Australian Ballet's 2017 ក្នុងរឿង Alice's Adventures in Wonderland ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

១១
팔레스타인 자치령인 가자지구의 중심도시 가자시티의 해변에서 팔레스타인인 남성들이 불쇼를 선보이고 있다.