រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អ៊ុយក្រែន កេនយ៉ា និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ២៨ វិច្ឆិកា ២០១៨

១
ប្រជាជននាំគ្នាទាញពោងសម្រាប់ធ្វើជាស្ពានលើទឹកនៅទន្លេ Ganges ខណដែលពួកគេសាងសង់ស្ពានអណ្តែតទឹកមួយសម្រាប់ពិធីបុណ្យ Kumbh Mela ដែលខិតជិតមកដល់នៅក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។

២
សត្វកុកពណ៌ផ្កាឈូតកំពុងស៊ីចំណីក្នុងបឹងមួយនៅ ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៣
ទាហាននៃប្រទេសអ៊ុយក្រែនបានត្រៀមខ្លួននៅក្បែរតំបន់ជួរមុខទប់ទល់នឹងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេស Shyrokyne ភាគខាងកើតប្រទេសអ៊ុយក្រែន។

៤
ម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក Mary និងរដ្ឋមន្រ្តីអភិវឌ្ឍលោកស្រី Ulla Toernaes ជួបនឹងស្រ្តីពីតាមស្រុកភូមិនៅក្នុងជម្រកសត្វព្រៃ Kalama Conservancy ក្នុងទីក្រុង Kalama ប្រទេសកេនយ៉ាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

៥
ជនជាតិមូស្លីមកាស្មៀរកំពុងមើលនៅខាងក្នុងផ្ទះដែលត្រូវបានកម្ទេចមួយបន្ទាប់ពីមានការផ្ទុះអាវុធរវាងក្រុងយោធានិងកងកម្លាំងឥណ្ឌាក្នុងភូមិ Chattergam នៃស្រុក Budgam។

៦
កុមារីម្នាក់ដើរកាត់ស្ពានឬស្សីនៅខាងមុខផ្ទះមួយក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៨
ប្រជាជនកំពុងប្រមូលគ្រាប់ធញ្ញជាតិនៅស្រះមួយនៅក្នុងភូមិ Mote Majra រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា។