រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសមីយ៉ាន់ម៉ា អង់គ្លេស កូរ៉េខាងត្បូង អេហ្ស៊ីប អាល្លឺម៉ង់ កេនយ៉ា និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៧ វិច្ឆិកា ២០១៧

១
អ្នកកាន់សាសនាកាតូលិកនៅក្នុងរដ្ឋ Kachin ប្រមូលផ្តុំគ្នានៅតាមផ្លូវដើម្បីមើលសម្តេចប៉ាប Francis នៅក្នុងក្រុងរ៉ុងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

២
Protesters take cover behind homemade shields during a demonstration against the military coup in Yangon, Myanmar.

៣
ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងគូដណ្តឹងរបស់ព្រះអង្គឈ្មោះ Meghan Markle ឈរថតរូបនៅក្នុងបរិវេណវិមាន Kensington ក្នុងក្រុងឡុងដ៍។ ព្រះបរមរាជវាំងរបស់ចក្រភពអង់គ្លេសបាននិយាយថា ព្រះអង្គម្ចាស់ Harry និងតារាសម្តែង Meghan Markle បានភ្ជាប់ពាក្យរួចហើយ ហើយនឹងរៀបការនៅក្នុងរដូវផ្ការីកក្នុងឆ្នាំ២០១៨។

៤
បវរកញ្ញាអាហ្វ្រិកខាងត្បូងឆ្នាំ២០១៧គឺនាង Demi-Leigh Nel-Peters (រូបឆ្វេង) ត្រូវបានបវរកញ្ញា Miss Universe ឆ្នាំ២០១៦ បំពាក់ម្កុដបវរកញ្ញា Miss Universe ឆ្នាំ២០១៧ ឲ្យ នៅក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

៥
ទាហានកូរ៉េខាងជើងមើលទៅត្បូងនៅភូមិ Panmunjom នៅក្នុងតំបន់គ្មានយោធា ប្រទេសកូរ៉េខាងត្បូង។

៦
មនុស្សម្នាចូលរួមនៅក្នុងការចាំកំដរសម្រាប់ជនរងគ្រោះនៃការវាយប្រហារព្រះវិហារកាលពីថ្ងៃសុក្រ នៅក្នុងក្រុងគែរ ប្រទេសអេហ្ស៊ីប។

៧
មនុស្សម្នាដើរកាត់បារាស់បេតុងដែលធ្វើឡើងសម្រាប់ការពារសន្តិសុខផ្សារ Christmas នៅទីលាន Breitscheidplatz ក្នុងក្រុងបែរឡាំង នៅពេលដែលផ្សារនេះបើកសម្រាប់សាធារណជន នៅក្នុងប្រទេសអាល្លឺម៉ង់។

៨
អ្នកជិះស្គីម្នាក់ជិះស្គីនៅលើព្រិលក្បែរក្រុង Hofsgrund នៅក្នុងព្រៃខ្មៅ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

៩
ទាហានកេនយ៉ាធ្វើការសម្តែងនៅក្នុងការហ្វឹកហាត់សម្រាប់ពិធីកាន់តំណែងរបស់លោកប្រធានាធិបតីនៅស្តាត Kasarani ក្នុងក្រុងណៃរ៉ូប៊ី។

១០
បុរសម្នាក់រត់កាត់ស្ពានមួយនៅពេលថ្ងៃលិច នៅឧទ្យាន Parco Nord នៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។