រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសនេប៉ា់ល់ កូឡុំប៊ី រុស្ស៊ី ប៊ែលហ្ស៊ិក ស្រីលង្កា ហុងកុង អូស្ត្រាលី ថៃ កេនយ៉ា ឆែក ចិន អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន។
រូបភាពជុំវិញពិភពលោក ២៧ វិច្ឆិកា ២០១៦

១
អ្នកគោរពសាសនាហិណ្ឌូម្នាក់អុជទៀនដើម្បីគោរពវិញ្ញាណក្ខន្ធដល់សមាជិកគ្រួសារដែលបានស្លាប់ក្នុងពិធីបុណ្យ Balachaturdashi ក្នុងព្រះវិហារ Pashupatinath ក្នុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់។

២
មនុស្សម្នាកាន់ផ្កានៅពីមុខរូបលោក Fidel Castro ដែលជាមេដឹកនាំចលនាបដិវត្តជាប្រវត្តិសាស្រ្តរបស់គុយបានៅស្ថានទូតគុយបាក្នុងក្រុងបូហ្គោតា (Bogota) ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក Fidel Castro បានស្លាប់កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងក្រុងឡាហាវ៉ាន (Havana)។ លោកប្រធានាធិបតី Raul Castro ដែលត្រូវជាបងប្អូនប្រុសនឹងលោកបានប្រកាសយ៉ាងដូច្នេះនៅតាមទូរទស្សន៍។ ធាតុរបស់លោក Castro នឹងត្រូវបញ្ចុះនៅក្នុងក្រុង Santiago នៅថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីមានការដង្ហែរយៈពេល៤ថ្ងៃទូទាំងប្រទេស។

៣
អ្នកទេសចរណ៍មើលសមាជិកនៃក្លឹបអ្នកហែលទឹកក្នុងរដូវរងាក្នុងស្រុកមួយចាក់ទឹកត្រជាក់លើកូនៗរបស់ពួកគេដែលមាន Liza Broverman អាយុ៧ឆ្នាំ និង Alisa Smagina អាយុ២ឆ្នាំ ក្នុងទិវា Polar Bear នៅសួនសត្វ Royev Ruchey ជាមួយនឹងសីតុណ្ហភាព-៥អង្សាសេក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៤
ភ្ញៀវរីករាយជាមួយនឹងអាហារពេលល្ងាចនៅតុលាអាហារមួយដែលមានឈ្មោះថា «Santa in the sky» ដោយលើកឡើងលើដោយឧបករណ៍ស្ទួចមួយប្រភេទ និងតុបតែងឲ្យដូចនឹងរទេះ «Santa Sleigh»។ នេះជាផ្នែកមួយនៃពិធីបុណ្យណូអែល នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

៥
កសិករម្នាក់ភ្ជួររាស់វាលស្រែមួយក្នុងក្រុង Horana ប្រទេសស្រីលង្កា។

៦
អ្នកចូលរួមតុបតែងជាតួអង្គមនុស្សភពផ្កាយក្នុងរឿង «Mars Attacks!» បង្ហោះម៉ាស៊ីនរបស់ពួកគេក្នុងព្រឹត្តិការណ៍ Red Bull Flugtag ក្នុងក្រុងហុងកុង។

៧
អ្នកចូលរួមកំពុងមើលអ្នករបាំ Aboriginal និងអ្នកលេងសៀកសម្តែងជាមួយនឹងពីងពាង Arcadia ដែលមានទម្ងន់៥០តោន ធ្វើឡើងពីសម្ភារៈយោធាចាស់ៗ ក្នុងពិធីបង្ហាញពីភ្លើងឡាស៊ែ និងសិល្បៈខាងកាំជ្រួចមួយក្នុងក្រុង Perth ប្រទេសអូស្រ្តាលី។

៨
ស្វាតោងឡើងលើអ្នកទេសចរណ៍ម្នាក់ក្នុងពិធី Monkey Buffet ប្រចាំឆ្នាំនៅប្រាសាទ Phra Prang Sam Yot ក្នុងខេត្ត Lopburi ប្រទេសថៃ។

៩
អ្នកចូលរួមបង្ហាញប្រតិកម្មរបស់ខ្លួននៅពេលយន្តហោះហោះពីលើពួកគេក្នុងពិធី Vintage Air Rally មួយក្នុងឧទ្យានជាតិ Nairobi ក្នុងក្រុងNairobi ប្រទេសកេនយ៉ា។

១០
មនុស្សម្នាដើរនៅក្រោមដើមឈើដែលតុបតែងជាមួយនឹងភ្លើងណូអែល ខណៈដែលផ្សារណូអែលបែបប្រពៃណីបើកទ្វរនៅទីលាន Old Town ក្នុងក្រុងប្រាក សាធារណដ្ឋឆែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

១១
អ្នកចូលរួមម្នាក់លេងហ្គេមនៅលើទូរស័ព្ទរបស់នាង ខណៈដែលអ្នកដទៃមើលនាងក្នុងពេលសម្រាកមួយនៅក្នុងការប្រកួតល្ខោន Opera ប្រពៃណីរបស់ចិននៅមជ្ឈមណ្ឌល National Academy of Chinese Theatre Arts ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

១២
លោក Nico Rosberg កីឡាករប្រណាំងឡានមកពីប្រទេសអាល្លឺម៉ង់សប្បាយរីករាយជាមួយនឹងភរិយារបស់លោក Vivian Sibold ដែលកំពុងតែកាន់ទង់ជាតិអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជ័យជម្នះជើងឯក F1 2016 នៅក្នុងការប្រកួត Emirates Formula One Grand Prix នៅទីលានប្រកួត Yas Marina ក្នុងក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

១៣
មនុស្សម្នាសប្បាយរីករាយនឹងពណ៌នៃរដូវស្លឹកឈើជ្រុះនៅសួន Koishikawa Korakuen ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។