រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម អង់គ្លេស សាធារណរដ្ឋកុងហ្គោ រូម៉ានី ឥណ្ឌា អេហ្ស៊ីប តួកគី ស៊ីរី បារាំង អេស្ប៉ាញ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៥ វិច្ឆិកា ២០១៨

១
កីឡាករប្រណាំងរថយន្ត Kevin Magnussen ដោះមួកការពារចេញ បន្ទាប់ពីការប្រកួត Abu Dhabi Formula One Grand Prix នៅទីលាន Yas Marina ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

២
មនុស្សម្នាចូលរួមក្នុងកម្មវិធី Haworth Steampunk Weekend ប្រចាំឆ្នាំលើកទី៦ នៅក្នុងក្រុង Haworth ប្រទេសអង់គ្លេស។

៣
ក្រុមចម្រៀងកាតូលិកច្រៀងនៅក្នុងពេលពិធីទទួលតំណែងជាមហាសង្ឃនាយករបស់លោក Fridolin Ambongo នៅក្នុងក្រុង Kinshasa សាធារណរដ្ឋកុងហ្គោ។

៤
បុរសម្នាក់បីកូនក្មេងម្នាក់ដែលទទួលពរ Holy Communion នៅព្រះវិហារ National Cathedral ក្នុងក្រុង Bucharest ប្រទេសរូម៉ានី។

៥
មនុស្សម្នារងចាំជូនដំណើរដល់ Mohd Waseem Wagay យុទ្ធជនម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិមួយ ជាមួយនឹងកងកម្លាំងសន្តិសុខឥណ្ឌា នៅក្នុងភូមិ Amshipora ស្រុក Shopian តំបន់ Kashmir។

៦
អ្នកបុរាណវិទ្យាបើកគម្របក្តារមឈូសមួយនៅក្នុងផ្នូរ TT33 ក្នុងក្រុង Luxor ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

៧
បាតុករប្រតិកម្ម បន្ទាប់ពីប៉ូលិសកុបកម្មតួកគីប្រើប្រាស់ឧស្ម័នទឹកភ្នែកប្រឆាំងនឹងសកម្មជនសិទ្ធិស្ត្រីដែលព្យាយាមដើរក្បួននៅទីលាន Taksim Square ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រីអន្តរជាតិ។

៨
ស្ត្រីម្នាក់ដេកនៅលើគ្រែសែងអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីអ្វីដែលសារព័ត៌មានរដ្ឋស៊ីរីចោទថាជាការវាយប្រហារឧស្ម័នពុលនៅក្នុងក្រុង Aleppo កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

៩
នាង Betina Popova និងលោក Sergei Mozgov មកពីរុស្ស៊ីប្រកួតនៅក្នុងការរាំដោយជិះស្គីទឹកកកសម្រាប់ពានរង្វាន់ ISU របស់បារាំង នៅក្នុងក្រុង Grenoble ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

១០
សុនខមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងការតាំងពិព័រណ៍បង្ហាញម៉ូដមួយនៅក្នុងកម្មវិធី Mi Mascota លើកទី៧ នៅក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

១១
លោក Grigory Broverman សមាជិកនៃក្លឹបអ្នកហែលទឹកក្នុងរដូវរងាឈ្មោះថា ក្លឹប Cryophile ចាក់ទឹកត្រជាក់លើកូនស្រីរបស់លោក ក្នុងទិវាសត្វខ្លាឃ្មុំនៅតំបន់ប៉ូល (Polar Bear Day) នៅសួនសត្វ Ruchey ក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។