រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអូស្រ្តាលី អ៊ីស្រាអែល អាហ្វហ្គានីស្ថាន ឥណ្ឌា ស៊ីរី អាល្លឺម៉ង់ តង់ហ្សានី ហៃទី ជប៉ុន និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៤ វិច្ឆិកា ២០១៦

១
បាឡុងរូបសត្វខ្លាឃ្មុំ Paddington Bear នៅតំបន់ Central Park West អំឡុងពេលក្បួនដង្ហែប្រចាំឆ្នាំលើកទី៩០ នៃពិធីបុណ្យ Macy's Thanksgiving Day។

២
អ្នកទេសចរម្នាក់ថតរូបពេលធ្លាក់ព្រិលនៅអាស្រម Tsurugaoka Hachimangu Shrine ក្នុងក្រុង Kamakura ជិតរដ្ឋធានីតូក្យូ។

៣
អ្នកនេសាទជិះទូកឈើរបស់ខ្លួននៅតំបន់ឆ្នេរក្រុង Port-au-Prince ប្រទេសហៃទី។

៤
សត្វពង្រូលអាមេរិកខាងត្បូងអាយុពីរខួបមើលទៅកញ្ចក់កាម៉េរ៉ារបស់អ្នកថតរូបម្នាក់នៅសួនសត្វក្នុងក្រុង Magdeburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។

៥
បុរសម្នាក់ជិះកង់កាត់ផ្លូវលិចទឹកជាមួយនឹងធុងប្រេងឆាទទេរជាច្រើនអំឡុងពេលពេលមានព្យុះភ្លើងនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី។

៦
ក្មេងប្រុសម្នាក់សម្អាតវិហារឥស្លាមរងការខូចខាតមួយនៅកន្លែងដែលរងការវាយប្រហារតាមអាកាសក្នុងតំបន់ Douma គ្រប់គ្រងដោយក្រុមឧទ្ទាមនៃរដ្ឋធានីដាម៉ាស។

៧
កម្មករស៊ីប្រាក់កម្រៃប្រចាំថ្ងៃអាចកាសែតនៅលើរទេះរបស់ខ្លួននៅផ្សារមួយក្នុងក្រុងញូវដេលី។

៨
បុគ្គលិកម្នាក់នៅក្នុងផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុន Amazon ក្នុងក្រុង San Fernando de Henares ជិតក្រុងម៉ាឌ្រីដ មុនថ្ងៃ «Black Friday»។

៩
កុមារអាហ្វហ្គានីស្ថានលេងជាមួយនឹងសំបកកង់ឡានតាមបណ្តោយផ្លូវមួយនៅជាយក្រុង Herat។

១០
ប្រជាជនអ៊ីស្រាអែលរាប់រយនាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅជាយក្រុង Haifa ដោយមានមនុស្សមួយចំនួនទៀតជាប់នៅខាងក្នុង ស្របពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃ។

១១
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ឲ្យចំណីសត្វព្រាបនៅក្នុងទីលានវិហារឥស្លាម Blue Mosque ក្នុងក្រុង Mazar-i-sharif។

១២
សត្វចាបមួយហោះពីលើវាលស្រែមួយនៅជាយក្រុង Launceston រដ្ឋ Tasmania ប្រទេសអូស្រ្តាលី។