កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ វិច្ឆិកា ២០១៨

១
ពួកបាតុករដែលភាគច្រើនជាស្ត្រី កាន់បដាក្នុងពេលប្រមូលផ្ដុំគ្នាមុនពេលចាប់ផ្ដើមព្រឹត្តិការណ៍សាកល ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី នៅជាយក្រុង Quezon ប្រទេសហ្វីលីពីន។

២
ពួកអ្នកស្ម័គ្រចិត្តប្រទេសប៉ាគីស្ថានកំពុងយកអ្នកស្លាប់នៅមុខស្ថានកុងស៊ុលចិន ក្រោយពេលមានការវាយប្រហារមួយនៅទីក្រុងការ៉ាជី។ យ៉ាងហោចណាស់ប៉ូលិស២នាក់ត្រូវបានសម្លាប់ នៅពេលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារស្ថានកុងស៊ុលចិន នៅទីក្រុងកំពង់ផៃ ការ៉ាជី។

៣
ហ្វូងមនុស្សដើរទិញទំនិញក្នុងព្រឹត្តិការណ៍លក់អីវ៉ាននៅថ្ងៃសុក្រ នៅហាងទំនិញ Macy នៅលើផ្លូវ 34th St. ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៤
អ្នកភូមិកាស្មៀរឡើងលើដើមឈើដើម្បីមើលការដង្ហែសពមេបញ្ជាការពួកឧទ្ទាម Azad Ahmed Malik ក្នុងទីក្រុង Arwani នៅចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រខាងត្បូងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

៥
អ្នកពន្លត់ភ្លើងនៅរដ្ឋ New South Wales កំពុងបាញ់ទឹកលើព្រៃដែលភ្លើងឆេះ នៅជាយក្រុង Salt Ash នៅខាងជើងទីក្រុង Newcastle ប្រទេសអូស្ត្រាលី។

៦
កុមារ Elias Lopez អាយុ ៣ឆ្នាំ ជនចំណាកស្រុកហុងឌូរ៉ាស កំពុងលេងនៅចន្លោះខែលរបស់ប៉ូលិសបង្ក្រាបបាតុកម្ម នៅពេលក្រុមចំណាកស្រុកនេះព្យាយាមឆ្លងកាត់ព្រំដែន Chaparral ដោយឆ្លងកាត់ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។

៧
ក្រុមសកម្មជនកំពុងធ្វើត្រាបតាមការបើកហាងមួយដែលកើតមានក្រោយការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប ដោយលក់របស់របរមានដាក់រូប Brexit និងក្រដាសផ្សព្វផ្សាយអំពីការប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុប និងសញ្ញាផ្សេងៗ នៅទីក្រុងឡុងដ៍ភាគខាងត្បូង។

៨
សមាជិកអង្គការ Lok Sangharsh Morcha ដែលជាអង្គការជនជាតិដើមតំបន់ភ្នំ និងកសិករនៅរដ្ឋ Maharashtra ចូលរួមការធ្វើបាតុកម្មនៅទីក្រុងមុំបៃ (Mumbai) ប្រទេសឥណ្ឌា ដើម្បីទាមទារការលុបបំបាត់កម្ចី ទាមទារសំណងលើគ្រោះរាំងស្ងួត និងទាមទារការផ្ទេរកម្មសិទ្ធិព្រៃឈើទៅឲ្យជនជាតិដើមតំបន់ភ្នំ។

៩
ព្រះចន្ទពេញវង់ត្រូវបានគេមើលឃើញនៅខាងលើគ្រឿងចក្រស្ទូច នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
ក្មេងសិស្សសាលាម្នាក់លេងបាល់នៅលើទីលានកីឡាដែលគ្របដណ្ដប់ទៅដោយទឹកកកស្ដើងៗ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១១
ស្ត្រីម្នាក់រត់លើស្ពានកាត់ទន្លេ Isar ដែលមានពេញទៅដោយអ័ព្ទ នៅទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់។