បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ វិច្ឆិកា ២០១៧

១
រូបភាពបង្ហាញពីការកើនឡើងនៃការវាប្រហារតាមអាកាសទៅលើទីក្រុង Arbin ដែលគ្រប់គ្រងដោយពួកឧទ្ទាម ប៉ុន្តែក្រុងនេះត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta ខាងកើត នៅជាយក្រុងដាម៉ាស់។

២
កម្មករកំពុងលាបថ្នាំលើខ្សែដែលគេនឹងប្រើវាសម្រាប់ចងខ្លែង នៅជិតផ្លូវមួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

៣
បុរសម្នាក់កំពុងស្តូចត្រីពីលើទូកក្នុងទន្លេ Yenisei នៅខាងក្រៅទីក្រុង Krasnoyarsk ក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

៤
អ្នកចូលរួមក្នុងពិធីបុណ្យថ្លែងអំណរគុណ Thanksgiving Day Parade កំពុងប៉ះដៃអ្នកទស្សនានៅឧទ្យាន Central Park West ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៥
មនុស្សម្នាកំពុងទស្សនាពិធីបុណ្យថ្លែងអំណរគុណ Macy's Thanksgiving Day Parade នៅទីក្រុង Manhattan ក្នុងទីក្រុងញូវយ៉ក។

៦
ក្មេងៗជនជាតិប៉ាឡេស្ទីនកំពុងកម្តៅខ្លួនពួកគេនៅជុំវិញភ្លើងនៅក្បែរខ្ទមមួយតាមបណ្ដោយឆ្នេរសមុទ្រក្នុងទីក្រុង Gaza City។

៧
កម្មករកំពុងតំឡើងនិងសម្រួលខ្សែភ្លើងនៅស្ថានីយ៍រថភ្លើង Ankang នៅក្នុងទីក្រុង Ankang ខេត្ត Shaanxi ប្រទេសចិន។

៨
បុគ្គលិកកំពុងដើរកាត់កន្លែងដែលគេលម្អសម្រាប់ពិធីដំណាច់ឆ្នាំ ក្នុងស្រុក Shiodome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៩
បុគ្គលិកម្នាក់កំពុងបង្ហាញសៀវភៅសរសេរដោយដៃរបស់ Marquis de Sade ដែលត្រូវបានគេរុំ ដែលសៀវភៅនេះមានឈ្មោះថា Le Rouleau de la Bastille មុនពេលវាត្រូវបានគេដាក់លក់ដេញថ្លៃ នៅសណ្ឋាគារ Drouot ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

១០
បុរសម្នាក់កំពុងថតរូប នៅពេលផ្សែងកំពុងចេញពីភ្នំភ្លើង Mount Agung ដែលលោកថតចេញពីឃុំ Rendang ក្នុងតំបន់ Karangasem Regency នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី។

១១
ចរាចរណ៍កំពុងមានចលនាឆ្លងកាត់ស្ពាន Francis Scott Key ដែលតភ្ជាប់រដ្ឋ Virginia ទៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃដំបូងនៃពិធីបុណ្យថ្លែងអំណរគុណ Thanksgiving។

១២
អ្នកជិះកង់ម្នាក់កំពុងកាន់រូបចម្លាក់ធំ២ នៃព្រះនាង Virgin Mary ដែលគាត់បានទិញពីអ្នកលក់នៅខាងក្រៅព្រះវិហារ Basilica of Guadalupe នៅផ្នែកខាងក្រោយនៃទីក្រុង Mexico City ប្រទេសម៉ិកស៊ិក។