កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ វិច្ឆិកា ២០១៩

១
មនុស្សម្នាចូលរួមការដង្ហែក្បួននៅថ្ងៃខួបទី៧៦ នៃឯករាជ្យជាតិរបស់ប្រទេសលីបង់ ដោយការដង្ហែក្បួននេះមានការជិះគ្រឿងចក្រ (crane) នៅឯទីលាន Martyrs ក្នុងទីក្រុងបេរូត ប្រទេសលីបង់។

២
ឆ្កែឈ្មោះថា Hunter ដែលជាឆ្កែពូជ Malinois មកពីប្រទេសប៊ែលហ្ស៊ិកកំពុងសម្រាកនៅសត្វកវែង អាយុ៩ថ្ងៃ ឈ្មោះថា Jazz នៅពេលដែលលោក Janie Van Heerden បុគ្គលិកអង្គការ Rhino កំពុងសម្លឹងមើលទៅពួកវានៅឯអង្គការ Rhino នៅខេត្ត Limpopo ប្រទេសអាហ្វ្រិកខាងត្បូង។

៣
អតីតជំនួយការក្រុមបាត់ទាត់នៃសាកលវិទ្យាល័យ Pennsylvania State University លោក Jerry Sandusky (កណ្ដាល) បានមកដល់តុលាការក្នុងទីក្រុង Bellefonte រដ្ឋ Pennsylvania ដើម្បីកាត់ទោសឡើងវិញ។ លោក Sandusky ត្រូវបានកាត់ទោសដោយបទចោទចំនួន ៤៥ ពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារ កាលពីឆ្នាំ ២០១២។

៤
សម្ដេចប៉ាប Francis ដឹកនាំពិធីសាសនាធំមួយនៅប្រាសាទ Assumption ក្នុងទីក្រុងបាងកក ប្រទេសថៃ។

៥
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ាក់ ប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ នៅផ្លូវ Rasheed ជិតស្ពាន al-Ahrar។

៦
ពលករម្នាក់កំពុងធ្វើការនៅឯរោងចក្រផលិតឥដ្ឋមួយនៅជាយក្រុងដាកា ប្រទេសបង់ក្លាដែស។

៧
អ្នកថ្មើរជើងម្នាក់កំពុងដើរនៅលើជណ្ដើរនៃស្ពានអាកាសសម្រាប់ថ្មើរជើងនៅក្នុងទីក្រុងប៉េកាំង។

៨
ទាហានជើងទឹកថៃប្រជុំគ្នានៅនៅឯបឹងមួយដែលរូបពួកគេឆ្លុះបញ្ចាំងទៅនឹងទឹក នៅជំរំ Chulabhorn ក្នុងខេត្តណារ៉ាធីវ៉ាត់ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។

៩
អ្នកបច្ចេកទេសម្នាក់ឈរនៅខាងមុខផ្កាយរំណបសម្រាប់ការទំនាក់ទំនង all-electric Konnect នៅក្នុងបន្ទប់ស្អាតមួយនៅឯរោងចក្រ Thales Alenia Space ក្នុងទីក្រុង Cannes ប្រទេសបារាំង។ ផ្កាយរណបនេះនឹងត្រូវបានដឹកតាមនាវាទៅមជ្ឈមណ្ឌលអវកាស Guiana នៅក្រុង Kourou ។