រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមកពីប្រទេសបែលហ្ស៊ិក អាហ្សង់ទីន ក្រិក អាហ្វហ្គានីស្ថាន ម៉ាឡេស៊ី អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ចិន ប្រេស៊ីល និងវ៉េណេស៊ុយអេឡា។
រូបភាពជុំវិញពិភពលោក ២២ វិច្ឆិកា ២០១៥

១
ទាហានបែលហ្ស៊ិក (Belgium) ដើរល្បាតនៅលើមហាវិថីសំខាន់មួយនៅក្នុងក្រុងព្រុចសែល (Brussels)។ មេដឹកនាំប្រទេសលោកខាងលិចបានធ្វើការប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ខណៈដែលទីក្រុងនេះស្ថិតក្នុងការគំរាមកំហែងកម្រិតខ្ពស់បំផុតក្នុងថ្ងៃទី២។

២
អ្នកបោះឆ្នោតម្នាក់ដែលគ្របដណ្តប់ទៅដោយទង់ជាតិរបស់ប្រទេសអាហ្សង់ទីន (Argentine) បង្ហាញប័ណ្ណសម្គាល់ខ្លួនរបស់គាត់នៅកន្លែងបោះឆ្នោត ក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងក្រុង Buenos Aires។

៣
ស្រ្តីម្នាក់ព្យាយាមការពារកូនស្រីរបស់គាត់ ខណៈដែលជនភៀសខ្លួនប៉ះទង្គិចជាមួយនឹងប៉ូលិសក្រិកនៅក្បែរភូមិ Idomeni ប្រទេសក្រិក នៅក្នុងការខំប្រឹងប្រែងដើម្បីទៅឲ្យដល់ព្រំប្រទល់ប្រទេសម៉ាសេដ្ឋាន (Macedonia)។

៤
ក្មេងស្រីដែលត្រូវបានគេបណ្តេញចេញពីផ្ទះ កម្តៅខ្លួនជាមួយនឹងចង្រ្កានមួយ នៅក្នុងស្រុក Achin ប្រទេសអាហ្វហ្គានីស្ថាន។

៥
ទិដ្ឋភាពនៃអគារមួយក្នុងចំណោមអគារ Petronas ត្រូវបានគេមើលឃើញពីបង្អួចនៃអគារភ្លោះមួយ ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៦
នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev ថតរូបជាមួយអ្នកទេសចរ ខណៈដែលពួកគេដើរកម្សាន្តក្នុងពេលទស្សនកិច្ចរបស់លោក ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្រាប់កិច្ចប្រជុំអាស៊ីខាងកើត (East Asia Summit)។

៧
មនុស្សម្នាដើរកាត់រុក្ខជាតិដែលគ្របដណ្តប់ទៅដោយព្រិល នៅឧទ្យាន Planten un Blomen ក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

៨
អ្នកជិះក្របីធ្លាក់ពីលើខ្នងក្របី ក្នុងពិធីប្រពៃណី Barapan Kebo ឬការប្រណាំងក្របីនៅក្នុងក្រុង Taliwang នៅលើកោះ Sumbawa ប្រទេសឥណ្ឌូនេស៊ី។

៩
មនុស្សម្នាក់កាន់ឆ័ត្រ នៅពេលដើរកាត់យានយន្តដែលគេចតចោល នៅពេលមានព្រិលធ្លាក់ក្នុងក្រុងប៉េកាំង ប្រទេសចិន។

១០
ក្មេងៗនៅលើឆ្នេរ នៅក្បែរមាត់ទន្លេ Doce ដែលមានពោរពេញទៅដោយភក់ នៅក្រោយទំនប់របស់ក្រុមហ៊ុន Vale SA និងក្រុមហ៊ុន BHP Billiton Ltd បានបែកបាក់នៅលើឆ្នេរ ក្នុងភូមិ Povoacao រដ្ឋ Espirito Santo ប្រទេសប្រេស៊ីល។

១១
អ្នករត់ប្រណាំង រាំលេង នៅពែលដែលខ្លួនប្រឡាក់ទៅដោយម្សៅពណ៌ បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធី Color Run ក្នុងក្រុងការ៉ាកាស (Caracas) ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)។