កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៩
![ស្ត្រីម្នាក់ដើរជាមួយកូនៗក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/df85923c-7bb7-4397-b49b-782a2546f3d6_w1024_q10_s.jpg)
១
ស្ត្រីម្នាក់ដើរជាមួយកូនៗក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
![ក្រុមយុវជនកាន់បដាដើម្បីលើកបង្ហាញក្នុងចំនួនដ៏ច្រើន មុនពេលមានការរៀបចំពិធីជួបជុំធំមួយផ្នែកសាសនាដឹកនាំដោយសម្ដេចប៉ាប Francis នៅឯកីឡដ្ឋានជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/72268e0e-488f-454a-8328-4cd4607d3681_w1024_q10_s.jpg)
២
ក្រុមយុវជនកាន់បដាដើម្បីលើកបង្ហាញក្នុងចំនួនដ៏ច្រើន មុនពេលមានការរៀបចំពិធីជួបជុំធំមួយផ្នែកសាសនាដឹកនាំដោយសម្ដេចប៉ាប Francis នៅឯកីឡដ្ឋានជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
![អតីតជំនួយការផ្នែកសន្តិសុខជាតិនៅសេតវិមាន លោក Fiona Hill និងលោក David Holmes ដែលជាមន្ត្រីការទូតនៅប្រទេសអ៊ុយក្រែន បានស្បថក្នុងពេលធ្វើសក្ខីកម្មនៅគណៈកម្មការស៊ើបអង្កេតនៃរដ្ឋសភា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសវនាការចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ។](https://gdb.voanews.com/76df80d4-e685-4f30-b40e-cd416b6067dd_w1024_q10_s.jpg)
៣
អតីតជំនួយការផ្នែកសន្តិសុខជាតិនៅសេតវិមាន លោក Fiona Hill និងលោក David Holmes ដែលជាមន្ត្រីការទូតនៅប្រទេសអ៊ុយក្រែន បានស្បថក្នុងពេលធ្វើសក្ខីកម្មនៅគណៈកម្មការស៊ើបអង្កេតនៃរដ្ឋសភា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសវនាការចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ។
![បុរសម្នាក់ឈរនៅជិតបំណែកមីស៊ីលដែលបាញ់នៅលើដីដោយកងកម្លាំងរដ្ឋាភិបាល ទៅលើជំរំនៅក្នុងភូមិ Qah ជិតព្រំដែនតួកគី នៅខេត្ត Idlib ប្រទេសស៊ីរី។](https://gdb.voanews.com/94384539-34a3-44d6-bbff-883bc22b4299_w1024_q10_s.jpg)
៤
បុរសម្នាក់ឈរនៅជិតបំណែកមីស៊ីលដែលបាញ់នៅលើដីដោយកងកម្លាំងរដ្ឋាភិបាល ទៅលើជំរំនៅក្នុងភូមិ Qah ជិតព្រំដែនតួកគី នៅខេត្ត Idlib ប្រទេសស៊ីរី។
![ក្មេងៗដើររើសដបផ្លាស្ទិកនៅតាមផ្លូវ ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។](https://gdb.voanews.com/75d71571-a83c-4c58-a5ad-22c3be6b6fa3_w1024_q10_s.jpg)
៥
ក្មេងៗដើររើសដបផ្លាស្ទិកនៅតាមផ្លូវ ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។
![ពលករម្នាក់កំពុងរៀបចំថង់ផ្លាស្ទិកដែលប្រើសម្រាប់ដាក់គ្រឿងគីមី ដើម្បីសម្ងួតនៅតាមមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/989c87d6-9fbc-4534-9b51-36ee43afc51f_w1024_q10_s.jpg)
៦
ពលករម្នាក់កំពុងរៀបចំថង់ផ្លាស្ទិកដែលប្រើសម្រាប់ដាក់គ្រឿងគីមី ដើម្បីសម្ងួតនៅតាមមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![និស្សិតឈ្មោះ Laurent Simons អាយុ ៩ឆ្នាំ ជនជាតិប៊ែលហ្ស៊ិក ដែលសិក្សាវិស្វកម្មអេឡិចត្រូនិច នឹងក្លាយជាអ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្មេងជាងគេនៅលើពិភពលោក។ លោកកំពុងថតរូបនៅឯមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ក្នុងទីក្រុង Eindhoven ប្រទេសហូឡង់។](https://gdb.voanews.com/c020654e-6c90-43cb-a5b9-996f8d54b393_w1024_q10_s.jpg)
៧
និស្សិតឈ្មោះ Laurent Simons អាយុ ៩ឆ្នាំ ជនជាតិប៊ែលហ្ស៊ិក ដែលសិក្សាវិស្វកម្មអេឡិចត្រូនិច នឹងក្លាយជាអ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្មេងជាងគេនៅលើពិភពលោក។ លោកកំពុងថតរូបនៅឯមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ក្នុងទីក្រុង Eindhoven ប្រទេសហូឡង់។
![ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដើរអមមឈូសដែលមានសាកសពនៃមនុស្សដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រអតីតប្រធានាធិបតី Evo Morales និងកម្លាំងសន្តិសុខ នៅក្នុពិធីដង្ហែសពនៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។](https://gdb.voanews.com/30cdacc8-51a3-4a44-a8d2-45ab71cd765b_w1024_q10_s.jpg)
៨
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដើរអមមឈូសដែលមានសាកសពនៃមនុស្សដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រអតីតប្រធានាធិបតី Evo Morales និងកម្លាំងសន្តិសុខ នៅក្នុពិធីដង្ហែសពនៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។
![ឡាន Mercedes Simplex ដែលផលិតតាមម៉ូតឆ្នាំ១៩០៣ ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ LA Auto Show ក្នុងទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/6df3beb3-9373-4525-8d6c-99f8213a3ce1_w1024_q10_s.jpg)
៩
ឡាន Mercedes Simplex ដែលផលិតតាមម៉ូតឆ្នាំ១៩០៣ ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ LA Auto Show ក្នុងទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![គូស្រករមួយគូកំពុងដើរនៅលើផ្លូវដែលពោរពេញទៅដោយស្លឹកនៃដើមឈើ Chinar នៅសួនច្បារក្នុងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ។](https://gdb.voanews.com/3451808b-d1a4-4d71-b9cc-ac485952bf8d_w1024_q10_s.jpg)
១០
គូស្រករមួយគូកំពុងដើរនៅលើផ្លូវដែលពោរពេញទៅដោយស្លឹកនៃដើមឈើ Chinar នៅសួនច្បារក្នុងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ។
![រូបសិល្បៈច្បាស់ដែលមានឈ្មោះថា «ជ្រុង» ដែលតាក់តែងឡើងដោយវិចិត្រករ Marc Sijan ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ ដែលមានឈ្មោះថា Ceci n'est pas un corps ក្នុងទីក្រុង Liege ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/144b1b2c-7255-4c95-a4d7-f149ef9dd597_w1024_q10_s.jpg)
១១
រូបសិល្បៈច្បាស់ដែលមានឈ្មោះថា «ជ្រុង» ដែលតាក់តែងឡើងដោយវិចិត្រករ Marc Sijan ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ ដែលមានឈ្មោះថា Ceci n'est pas un corps ក្នុងទីក្រុង Liege ប្រទេសប៊ែលហ្ស៊ិក។
![កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី វាយបាល់ទៅកាន់កីឡាករ Benoit Paire នៃប្រទេសបារាំង ក្នុងការប្រកួតតិន្នីស Davis Cup Finals ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/353fb142-070b-4c84-8091-2e1c4398db48_w1024_q10_s.jpg)
១២
កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី វាយបាល់ទៅកាន់កីឡាករ Benoit Paire នៃប្រទេសបារាំង ក្នុងការប្រកួតតិន្នីស Davis Cup Finals ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
![មនុស្សកំពុងរង់ចាំសម្ដែងក្នុងក្បួនដង្ហែមួយដើម្បីប្រារព្ធខួបទី១០៩ នៃបដិវត្តន៍ម៉ិកស៊ិក នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/02537042-ebd4-4ca5-b4b3-94eba07a8353_w1024_q10_s.jpg)
១៣
មនុស្សកំពុងរង់ចាំសម្ដែងក្នុងក្បួនដង្ហែមួយដើម្បីប្រារព្ធខួបទី១០៩ នៃបដិវត្តន៍ម៉ិកស៊ិក នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។