រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ចិន ស៊ីមបាវ៉េ អ៊ុយក្រែន អាស៊ែបៃហ្សង់ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៧

១
បុរសម្នាក់កំពុងដករូបថតអតីតប្រធានាធិបតីប្រទេសស៊ីមបាវ៉េលោក Robert Mugabe ចេញពីជញ្ជាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិបន្ទាប់ពីការលាលែងពីតំណែងរបស់លោកក្នុងទីក្រុង Harare។ លោក Mugabe បានចុះចេញបន្ទាប់ពីការកាន់ដំណែងអស់រយៈពេល៣៧ឆ្នាំបែបផ្តាច់ការឃោរឃៅត្រូវបានផ្តួលដោយយោធា។

២
សមាជិកសភាប្រទេសស៊ីមបាវ៉េអបអរសាទរបន្ទាប់ពីប្រធានាធិបតី Robert Mugabe លាលែងក្នុងទីក្រុង Harare។

៣
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលរួមក្នុងពិធី Thanksgiving ជាតិលើកទី៧០ នៅពេលដែលកូនប្រុសនិងភរិយារបស់លោកគឺលោកស្រីទី១ Melania Trump កំពុងមើលនៅក្នុងសួនផ្កាកុឡាបក្នុងសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។

៤
បុរសម្នាក់កំពុងគោរពវិញ្ញាណក្ខន្ធមនុស្សដែលបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅ Independent Square ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន រំឮកខួបបួនឆ្នាំនៃបាតុកម្មរបស់ពួកគេ។

៥
យន្តហោះ Drone ដែលបញ្ជាដោយបុគ្គលិក ក្រុមហ៊ុន Hainan Power Grid Corporation បញ្ចេញផ្សែងដើម្បីដុតសំរាមនៅលើខ្សែភ្លើងក្នុងទីក្រុង Haikou ខេត្ត Hainan ប្រទេសចិន។

៦
ប៉ូលិសឃាត់ខ្លួនសកម្មជននារីៗមិនពាក់អាវពីរនាក់ដែលមកពី ក្រុម Femen អំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko និងរដ្ឋាភិបាលក្នុងថ្ងៃសេរីភាពនៅក្បែរទីស្នាក់ការកណ្តាលរបស់រដ្ឋបាលប្រធានាធិបតីនៅក្បែរ Kyiv ប្រទេសអ៊ុយក្រែន។

៨
បុគ្គលិកពាក់ស្បែកមុខរូបសត្វខ្លាឃ្មុំផេនដាប្រើឧបករណ៍ឥតខ្សែដើម្បីចាប់ទីតាំង Yingxue សត្វខ្លាឃ្មុំដែលទទួលបានការបណ្តុះបណ្តាលដែលអាចរស់នៅបានក្នុងព្រៃ ក្នុងខេត្ត Sichuan ប្រទេសចិន។

១០
បុរសម្នាក់ដើរនៅខាងក្រៅមជ្ឈមណ្ឌល Heydar Aliyev ក្នុងទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់។