រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអេហ្ស៊ីប ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក អ៊ុយក្រែន ស៊ុយអែត អ៊ីរ៉ាក់ នីការ៉ាហ្គា និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៦

១
បុគ្គលិកប្រៃសណីយ៍អ្នកស្រី Pamela Bentley ចូកព្រិលនៅពីមុខប្រៃសណីយ៍មួយក្នុងក្រុង Grafton រដ្ឋញូវយ៉ក។

២
ស្រី្តវ័យចំណាស់ម្នាក់យំសោកនៅកន្លែងរំឮកវិញ្ញាណក្ខន្ធសកម្មជន Maidan ដែលត្រូវបានសម្លាប់នៅអំឡុងពេលពិធីប្រារព្ធខួបលើកទីបីនៃបដិវត្តន៍ Euromaidan ដែលបានធ្វើឡើងនៅកណ្តាលក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៣
សមាជិកនៃក្រុមទូកក្តោង «Skipper» ដោយស្លៀកពាក់ជា Ded Moroz ដែលនៅរុស្ស៊ីត្រូវបានប្រៀបផ្ទឹមទៅនឹងតាណូអែល និងចៅស្រី Snegurochka (Snow Maiden) ជិះទូកក្តោងតាមបណ្តោយទន្លេ Yenisei ខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៤
ស្រ្តីជនជាតិ Sami ម្នាក់មកពី Vilhelmina Norra Sameby មើលសត្វរមាំងទឹកកកជិតភូមិ Dikanaess ចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ ភាគពាយព្យ ប្រទេសស៊ុយអែត។

៥
កីឡាករវាយតេន្នីសអង់គ្លេសលោក Andy Murray ធ្វើការអបអរសាទរជាមួយនឹងពានរង្វាន់ បន្ទាប់ពីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសនៃការប្រកួតវាយតេន្នីស ATP World Tour Finals នៅក្រុងឡុងដ៍ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៦
បុរសម្នាក់ ដែលមានពាក់ស្រោមមុខចូលរួមនៅក្នុងពិធីបុណ្យរំឮកដល់ San Jeronimo ក្នុងក្រុង Masaya ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៧
យុទ្ធជនម្នាក់មកពីក្រុង «Kataeb Babaylon» ដែលជាក្រុមយុទ្ធជនកាន់សាសនាគ្រឹស្ត ដែលចូលរួមប្រយុទ្ធជាមួយនឹងក្រុមយុទ្ធជននិកាយស៊ីអ៊ីត Hashd Shabi ក្នុងក្រុង Ali Rash ភាគអាគ្នេយ៍ក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៨
អ្នកលក់ខ្ទឹមបារាំងម្នាក់អង្គុយរង់ចាំអ្នកទិញនៅផ្សារលក់ខ្ទឹមបារាំងដុំនៅក្រុង Bengaluru ប្រទេសឥណ្ឌា។

៩
ស្រ្តីម្នាក់ត្រូវបានសាច់ញ្ញាតិលួងចិត្ត ខណៈពេលកំពុងយំសោក បន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះនៅក្រុង Srinagar ប្រទេសឥណ្ឌា។

១០
ស្រ្តីម្នាក់ថតរូបសែលហ្វីជាមួយនឹងស្លឹកដើម Gingko ពណ៌លឿង នៅតំបន់ Jingu Gaien ផ្នែកខាងក្រៅនៃសួន Meiji Jingu Shrien ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

១១
បុរសជនជាតិអេហ្ស៊ីបម្នាក់ទូលនំប៉័ងពេលកំពុងជិះកង់ នៅក្រុងគែរ។