រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីប្រទេសចិន កូឡុំប៊ី អេស្ប៉ាញ កេនយ៉ា អាហ្វហ្គានីស្ថាន ឥណ្ឌា និងស្លូវេនី។
រូបភាពជុំវិញពិភពលោក ២០ វិច្ឆិកា ២០១៧

១
អ្នកចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុន Qingdao International Marathon ឆ្នាំ២០១៧ រត់កាត់ស្ពាន Jiaozhou Bay នៅលើសមុទ្រក្នុងក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។

២
មនុស្សម្នាមើលអ្នកជិះម៉ូតូចុះពីទួលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជិះម៉ូតូ Urban Bike Inder Medellin នៅអគារ Antioquia ប្រទេសកូឡុំប៊ី។

៣
អ្នកពន្លត់អគ្គិភ័យឈរចេញជារាងបូយក្សនៅវិមាន Montjuic Castle នៅក្នុងក្រុង Barcelona កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងពេលតវ៉ាមួយដើម្បីទាមទារឲ្យមានការដោះលែងមេដឹកនាំបំបែករដ្ឋ Catalan។

៤
ប៉ូលិសកុបកម្មម្នាក់បាញ់ឧស្ម័នទឹកភ្នែកក្នុងពេលប៉ះទង្គិចជាមួយនឹងអ្នកគាំទ្របក្សប្រឆាំងនៅក្នុងតំបន់អណាធិបតេយ្យ Mathare ក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៥
បុរសម្នាក់គប់ដុំថ្មទៅលើរថយន្តដែលឆេះខ្ទេចខ្ទី ខណៈដែលអ្នកគាំទ្រគណបក្ស National Super Alliance ធ្វើបាតុកម្មនៅក្នុងក្រុង Kisumu។

៦
បុរសជនភៀសខ្លួនក្នុងស្រុកធ្វើការអធិដ្ឋាន នៅពេលលោកអង្គុយនៅក្នុងជំរំជនភៀសខ្លួននៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៧
អ្នកសម្តែងម្នាក់ត្រៀមខ្លួនរួចរាល់នៅក្រោយឆាក មុនចូលរួមក្នុងពិធីបុណ្យ Vrischikolsavam ដែលមានរយៈពេល៨ថ្ងៃ នៅប្រាសាទ Sree Poornathrayeesa នៅក្នុងក្រុង Kochi ប្រទេសឥណ្ឌា។ នៅក្នុងពិធីបុណ្យនេះ គេបង្ហាញការដើរក្បួនដំរីដែលមានពណ៌ស្រស់ឆើតឆាយ រួមជាមួយនឹងការប្រគុំតន្ត្រីដោយប្រើឧបករណ៍ស្គរ។

៨
បុរសម្នាក់តុបតែងជាបិសាចសម្តែងនៅក្នុងការកម្មវិធី Krampus នៅក្នុងក្រុង Goricane ប្រទេសស្លូវេនី។

៩
សមាជិកនៃក្រុមសម្តែងក្បួនម៉ូតូ Tornadoes នៃកងទ័ពឥណ្ឌា Army Service Corps (ASC) កំពុងព្យាយាមជាលើកចុងក្រោយសម្រាប់ការបំបែកឯកត្តកម្មពិភពលោកដែលមានមនុស្ស៥៨នាក់ជិះលើម៉ូតូមួយនៅក្នុងក្រុង Bangalore ប្រទេសឥណ្ឌា។

១០
ក្មេងៗជញ្ជូនឥដ្ឋនៅការដ្ឋានសាងសង់មួយនៅក្នុងក្រុងញូវដេលី។