រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ស៊ីមបាវ៉េ កេនយ៉ា បារាំង ចិន និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ១៩ វិច្ឆិកា ២០១៧
1
សមាជិកនៃក្រុមសម្តែងក្បួនម៉ូតូរបស់កងទ័ពឥណ្ឌារត់ឡើងម៉ូតូ នៅពេលដែលពួកគេព្យាយាមបំបែកកំណត់ត្រាពិភពលោកនៅមូលដ្ឋានទ័ពអាកាស Yelahanka នៅក្នុងក្រុង Bengaluru ប្រទេសឥណ្ឌា។
2
សមាជិកនៃព្រះវិហារ International Apostolic Ejuwel Jekenisheni រាំ ច្រៀង អធិដ្ឋាន និងលេងស្គរក្នុងកម្មវិធីថ្ងៃអាទិត្យមួយ នៅជាយក្រុង Harare ប្រទេសស៊ីមបាវ៉េ។
3
អ្នកគាំទ្រមេដឹកនាំក្រុមប្រឆាំងគឺលោក Raila Odinga គប់ឧស្ម័នទឹកភ្នែកទៅលើប៉ូលិសកុបកម្ម ក្នុងពេលប៉ះទង្គិចមួយជាមួយនឹងប៉ូលិស នៅក្នុងតំបន់អណាធិបតេយ្យ Kibera ក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
4
កីឡាការនី Nicole Della Monica និងកីឡាករ Matteo Guarise មកពីអ៊ីតាលីប្រកួតនៅក្នុងការប្រកួតស្គីសេរីជាគូ នៅក្នុងក្រុង Grenoble ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
5
បវរកញ្ញាឥណ្ឌា Manushi Chhillar ត្រូវបានគេបំពាក់ម្កុដបវរកញ្ញាពិភពលោកនៅក្នុងក្រុង Sanya ខេត្ត Hainan ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
6
សមាជិកក្រុម Charlotte Hornets លោតស៊ុតបញ្ចូលទីក្នុងពេលឈប់សម្រាកមួយនៅក្នុងតង់ទី២ក្នុងការប្រកួតទល់នឹងក្រុម LA Clippers នៅមជ្ឈមណ្ឌល Spectrum ក្នុងក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
7
សត្វដំរីត្រូវបានគេយកមកចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ Vrischikolsavam នៅប្រាសាទមួយនៅក្នុងក្រុង Kochi ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
8
កូនក្រមុំ Evelia Reyes និងកូនកម្លោះ Brian Houston រស់នៅក្នុងដែនដីផ្សេងពីគ្នានៅព្រំប្រទល់អាមេរិក និងម៉ិកស៊ិកឈរថតរូប បន្ទាប់ពីពួកគេបានរៀបការរួចក្នុងថ្ងៃ «បើកទ្វារនៃក្តីសង្ឃឹម» នៅក្នុងក្រុង Playas de Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
9
រ៉ុក្កែត United Launch Alliance Delta II ដែលមានបំពាក់ផ្កាយរណបរបស់រដ្ឋបាលអាកាស និងសមុទ្រជាតិ (National Oceanic and Atmospheric Administration) ត្រូវបានគេបាញ់ចេញពីកន្លែងបាញ់រ៉ុក្កែតឈ្មោះ Space Launch Complex-2 នៅក្នុងមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
10
Frozen hedgerow is covered in icicles, as Storm Darcy affects large parts of the country, in Shenley, Hertfordshire, Britain.