រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ ក្រិក បារាំង ស៊ូដង់ខាងត្បូង រុស្ស៊ី ឥណ្ឌា ម៉ិកស៊ិក និងហុងកុង។
រូបភាពជុំវិញពិភពលោក ១៨ វិច្ឆិកា ២០១៨

១
(ពីស្តាំទៅឆ្វេង) លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel លោកស្រីអនុប្រធានសភាអាល្លឺម៉ង់ Bundestag Claudia Roth លោកប្រធានាធិបតីបារាំង Emmanuel Macron លោកប្រធានាធបិតីអាល្លឺម៉ង់ Frank-Walter Steinmeier លោកប្រធានសភាជាន់ខ្ពស់អាល្លឺម៉ង់ Bundesrat Daniel Guenther និងលោកប្រធានតុលាការធម្មនុញ្ញសហព័ន្ធអាល្លឺម៉ង់ Andreas Vosskuhle ចូលរួមពិធីដាក់កម្រងផ្កាមួយនៅកន្លែងរំឭកវិញ្ញាណក្ខន្ធសម្រាប់ជនរងគ្រោះសង្គ្រាម និងអំពើផ្តាច់ការ (Central Memorial for the Victims of War and Dictatorship) ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

២
អ្នករត់ភៀសខ្លួនដើរកាត់គំនរខោអាវ នៅតំបន់រៀបតង់មួយ នៅកន្លែងចតរថយន្ត Walmart ក្នុងក្រុង Chico រដ្ឋ California កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ មនុស្សជាង១.០០០នាក់នៅតែត្រូវបានគេគិតថា បានបាត់ខ្លួននៅក្នុងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលមាននៅរដ្ឋរបស់សហរដ្ឋអាមេរិក។

៣
ប៉ូលិសកុបកម្មគប់គ្រាប់បែកមួយនៅក្នុងពេលប៉ះទង្គិចនៅខាងក្រៅសាកលវិទ្យាល័យ Polytechnic University ក្នុងក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខួបទី៤៥ នៃការបះបោរមួយរបស់និស្សិតប្រឆាំងនឹងរបបគ្រប់គ្រងដោយយោធារបស់ប្រទេសនេះ។

៤
រថយន្តដឹកទំនិញនៅជាប់គាំងលើផ្លូវល្បឿនលឿននៅព្រំដែនបារាំង និងអេស្ប៉ាញ នៅក្នុងភូមិ Biriatou ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រុមមន្ត្រីក្រសួងមហាផ្ទៃរបស់បារាំងនិយាយថា បាតុករម្នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង៤០នាក់បានរងរបួស នៅពេលដែលបាតុករបិទផ្លូវនៅទូទាំងប្រទេសបារាំងដើម្បីតវ៉ាការឡើងថ្លៃតម្លៃហ្គាស។

៥
ក្មេងម្នាក់ញ៉ាំបបរនៅក្នុងជម្រកមួយនៅមណ្ឌលជនភៀសខ្លួន Mangateen នៅក្នុងក្រុង Juba ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

៦
កីឡាករ Yuzuru Hanyu មកពីជប៉ុនឈ្នះពានរង្វាន់ Rostelecom Cup ២០១៨ សម្រាប់ការប្រកួតរាំជិះស្គី ISU Grand Prix of Figure Skating ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៧
រ៉ុក្កែត Northrop Grumman Antares ត្រូវបានបាញ់ចេញពីទម្រ Pad-0A កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគារ Wallops Flight Facility របស់ណាសា ក្នុងរដ្ឋ Virginia។ យានទី១០របស់ក្រុមហ៊ុន Northrop Grumman ត្រូវបានគេជួលដើម្បីផ្តត់ផ្គង់បន្ថែមឲ្យបេសកកម្មណាសា នៅស្ថានីយអាកាសអន្តរជាតិ ហើយយាននេះនឹងនាំឧបករណ៍វិទ្យាសាស្ត្រ និងស្រាវជ្រាវ សម្ភារៈរបស់បុគ្គលិក និងគ្រឿងបន្លាស់យាន ប្រមាណ៧.៤០០ផោន ទៅកាន់មន្ទីរពិសោធន៍គន្លងក្នុងអកាស និងបុគ្គលិករបស់មន្ទីរពិសោធន៍នេះ។

៨
(ពីឆ្វេងទៅស្តាំ) នរវិទូ Kyra Stull និង Tatiana Vlemincq ធ្វើការជាមួយអភិបាលរងក្រុង San Mateo ដើម្បីស្វែងរកសាកសពមនុស្សពីផ្ទះចល័តដែលខូចខាតដោយភ្លើងឆេះព្រៃ Camp Fire ក្នុងរដ្ឋ California កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

៩
តារា Bollywood ដែលទើបតែរៀបអាពាហ៍ពិពាហ៍ឈ្មោះថា Deepika Padukone និង Ranveer Singh (រូបឆ្វេង) ថតរូបសម្រាប់សារព័ត៌មាននៅខាងក្រៅផ្ទះរបស់ពួកគេក្នុងក្រុង Mumbai ប្រទេសឥណ្ឌា បន្ទាប់ត្រឡប់មកពីពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេក្នុងប្រទេសអ៊ីតាលី។

១០
ការតុបតែងសម្រាប់ពិធីបុណ្យណូអែលត្រូវបានគេធ្វើឡើងនៅកន្លែងកម្សាន្ត Disneyland Paris ក្នុងក្រុង Marne-la-Vallee ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

១១
អ្នកចម្រៀងអង់គ្លេសលោក Robbie Williams ថើបអ្នកគាំទ្រនៅក្នុងពេលសម្តែងរបស់លោកនៅក្នុងការប្រគុំតន្ត្រី Corona Capital ក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

១២
មនុស្សម្នាមើលការបង្ហាញភ្លើងពណ៌នៅក្នុងកញ្ចក់ Triangle Mirror Video Kaleidoscope នៅផ្សារទំនើបមួយក្នុងក្រុងហុងកុង ដើម្បីប្រារព្ធពិធីបុណ្យណូអែលដែលនឹងមកដល់ឆាប់ៗ។