រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហុងកុង ឆែក អ៊ីស្រាអែល ឈីលី ថៃ បង់ក្លាដែស បារាំង អាហ្វហ្គានីស្ថាន និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៧ វិច្ឆិកា ២០១៩

១
យានអវកាសបារាំងដែលមានឈ្មោះថា Patrouille de France សម្តែងនៅថ្ងៃសម្ភោធនៃការតាំងពិព័រណ៍អាកាស Dubai នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

២
ក្រុមបាតុករប៉ះទង្គិចជាមួយនឹងប៉ូលិសនៅខាងក្រៅសាកលវិទ្យាល័យ Polytechnic ហុងកុង នៅក្នុងក្រុងហុងកុង។

៣
មនុស្សម្នាដាក់ទៀននៅកន្លែងរំឭកវិញ្ញាណក្ខន្ធដើម្បីប្រារព្ធខួបលើកទី៣០នៃបដិវត្តន៍ Velvet នៅក្នុងក្រុង Prague សាធារណរដ្ឋឆែក។ បដិវត្តន៍សន្តិភាព Velvet បានផ្តួលរំលំរបបកុំម្មុយនិស្តនៅក្នុងអតីតប្រទេសឆេកូស្លូវ៉ាគី កាលពី៣០ឆ្នាំមុន ដោយបានបើកផ្លូវឲ្យមានកំណែទម្រង់សេដ្ឋកិច្ច និងប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

៤
អ្នកកាសែតប៉ាឡេស្ទីនរត់ដោយសារតែគ្រាប់បែកដៃរបស់កងកម្លាំងអ៊ីស្រាអែល នៅក្នុងបាតុកម្មមួយដើម្បីបង្ហាញពីសាមគ្គីភាពជាមួយនឹងសហការីរបស់ពួកគេឈ្មោះ Muath Amarna ដែលត្រូវបានគេបាញ់ចំភ្នែក នៅក្នុងក្រុង Bethlehem តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

៥
បាតុករប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនៅក្នុងការតវ៉ាមួយប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
សត្វដំរីសម្តែងនៅក្នុងឈុតឆាកសមរភូមិមួយនៅក្នុងកម្មវិធី Surin Elephant Round-up ប្រចាំឆ្នាំនៅ ក្នុងខេត្តសូរិន ប្រទេសថៃ។

៧
សាច់ញាតិកាន់ទុក្ខបន្ទាប់ពីមានការផ្ទុះទុយោហ្គាសនៅក្នុងក្រុង Chittagong ប្រទេសបង់ក្លាដែស។

៨
មនុស្សម្នាស្ទួចត្រីនៅក្នុងប្រឡាយមួយនៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងសង្កាត់ Thun-Leveque ប្រទេសបារាំង។

៩
សមាជិកនៃកងកម្លាំងអាហ្វហ្គានីស្ថានមើលសមាជិកគ្រួសាររបស់យុទ្ធជនឥស្លាមដែលបានចុះចូលជាមួយនឹងរដ្ឋាភិបាលនៅក្នុងស្រុក Achin ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។

១០
ឆ្មា Pelle di Luna ប្រកួតនៅក្នុងការតាំងពិព័រណ៍ឆ្មានៅក្នុងក្រុង Rome ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។