រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស ឥណ្ឌា បារាំង សិង្ហបុរី បូលីវី សាធារណរដ្ឋឆេក ម៉ុងតេណេហ្រ្គោ អ៊ីរ៉ាក់ និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៧ វិច្ឆិកា ២០១៦

១
ស្លឹកឈើប្រែពណ៌នារដូវស្លឹកឈើជ្រុះនៅក្រុង Hakone ខេត្ត Kanagawa ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ភាគខាងលិចក្រុងតូក្យូ ប្រទេសជប៉ុន។

២
បុរសជនជាតិអ៊ីរ៉ាក់ម្នាក់ ដែលបានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ប្រមូលពូកដាក់គរលើគ្នា ខណៈដែលលោករង់ចាំឆ្លងតំបន់គ្រប់គ្រងដោយពួកឃឺដនៅវាលមួយក្នុងវាលទំនាប Nineveh ភាគឦសានក្រុង Mosul។

៣
ប្រជាជនរត់ដោយភាពភ័យខ្លាច បន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយក្រុមកងកម្លាំងចម្រុះទៅលើទីតាំងរបស់ពួករដ្ឋឥស្លាម នៅតំបន់ Tahrir នៃក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៤
ទារក Jassem អាយុ ១៨ ខែ ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីរងអំបែងគ្រាប់ចំក្បាល នៅឯកន្លែងព្យាបាលក្នុងទីលានកងកម្លាំងដែនអាកាសពិសេសអ៊ីរ៉ាក់កងពលទីពីរក្នុងតំបន់ Samah ក្រុង Mosul។

៥
ប្រជាជនដុតទៀតនៅឯកន្លែងគោរពវិញ្ញាណក្ខន្ធ Velvet Revolution នៅលើផ្លូវ Narodni ដើម្បីរំឮកខួបទី២៧ នៃបដិវត្តន៍ Velvet Revolution ឆ្នាំ ១៩៨៩ ក្នុងរដ្ឋធានីប្រាក សាធារណរដ្ឋឆែក។

៦
ផ្ទាំងប៉ាណូបង្ហាញរូបប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្រុង Danilovgrad ប្រទេសម៉ុងតេណេហ្រ្គោ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

៧
ស្រ្តីម្នាក់យួរធុងទឹកចំនួនពីរដើម្បីរង់ចាំយកទឹក ដែលនឹងមកដល់តំបន់គាត់រស់នៅក្នុងក្រុង La Paz ប្រទេសបូលីវី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោកប្រធានាធិបតី Evo Morales បានសុំអធ្យាស្រ័យប្រជាជនក្រុង La Paz សម្រាប់កង្វះខាតទឹកប្រើប្រាស់ ដែលបង្កឡើងដោយគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល ២៥ឆ្នាំមកនេះ និងបានទទួលស្គាល់ថា នឹងមិនមានដំណោះស្រាយបានភា្លមៗនោះទេ។

៨
ភ្ញៀវទេសចរម្នាក់ថតរូបនៅខាងក្នុង Universal Journey អំឡុងពេលការបង្ហាញទៅកាន់បណ្តាញព័ត៌មានពី Santa's All-Star Christmas នៅឯ Universal Studios Singapore ក្នុងរមណីយដ្ឋាន Resorts World Sentosa។ Universal Studio របស់ប្រទេសសិង្ហបុរី បានបំបែកឯកទគ្គកម្មពិភពលោក Guinness សម្រាប់ពិព័រណ៍ភ្លើងពណ៌ក្នុងបន្ទប់ធំជាងបង្អស់ ដែលមានអំពូលភ្លើងរហូតដល់ទៅ ៨២៤.៩៦១។

៩
មនុស្សម្នាថតរូបរ៉ូកែតអវកាស Ariane 5 ដែលមានផ្ទុកផ្កាយរណប Galileo ចំនួនបួនពីស្ថានីយអវកាស ESA European Spaceport ក្នុងក្រុង Kourou កោះ French Guiana។

១០
មនុស្សម្នាថតរូបរ៉ូកែតអវកាស Ariane 5 ដែលមានផ្ទុកផ្កាយរណប Galileo ចំនួនបួនពីស្ថានីយអវកាស ESA European Spaceport ក្នុងក្រុង Kourou កោះ French Guiana។

១១
សាច់ញ្ញាតិម្នាក់យំសោកអំឡុងពេលពិធីបុណ្យសពលោក Ghulam Mohammad Khan ដែលជាជនស៊ីវិលមួយ ដែលត្រូវបានរាយការណ៍តាមបណ្តាញសារព័ត៌មានថា បានស្លាប់ដោយសាររបួសពីបំណែកគ្រាប់បែកផ្សែង គប់ដោយប៉ូលិសឥណ្ឌាអំឡុងពេលបាតុកម្មមួយកាលពីដើមខែវិច្ឆិកា ក្នុងក្រុង Srinagar។

១២
ទស្សនិកជនម្នាក់ថតរូបការប្រកួតតេនី្នស Barclays ATP World Tour Finals វគ្គផ្តាច់ព្រ័ត្រ ក្នុងឡុងដ៍។

១៣
កុមារី Scarlett អាយុ ០៤ឆ្នាំ និង Zoe អាយុ ០៣ឆ្នាំ លេងនៅក្នុងរូបចម្លាក់ទឹកកករាងជាប្រាសាទនៅអំឡុងពេលសម្ពោធឧទ្យាន Hyde Park Winter Wonderland's Magical Ice Kingdom ក្នុងក្រុងឡុងដ៍។