កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៥ វិច្ឆិកា ២០១៩

១
កសិករម្នាក់កំពុងប្រមូលផលស្រូវនៅក្នុងវាលស្រែមួយនៅក្នុងទីក្រុង Lalitpur ប្រទេសនេប៉ាល់។

២
មនុស្សកំពុងកាន់កែវស្រានៅឯផ្លូវជន់លិចក្នុងទីក្រុង Vinice ប្រទេសអ៊ីតាលី។

៣
ជនជាតិអារ៉ាប៊ីសាអូឌីត កំពុងអង្គុយមើលទៅកាន់ឆ្នេរសមុទ្រក្រហម ក្នុងទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។

៤
បុរសម្នាក់កំពុងដើរកាត់ដុំឥដ្ឋដែលគេដាក់នៅលើផ្លូវដែលត្រូវគេបិទ នៅខាងក្រៅសាកលវិទ្យាល័យពហុជំនាញនៃទីក្រុងហុងកុង (The Hong Kong Polytechnic University)។

៥
ក្រុមបាតុករចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងប្រារព្ធខួបទី១នៃមរណភាពមេដឹកនាំជនជាតិភាគតិច Mapuche ដែលមានឈ្មោះថា Camilo Castrillanca ដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច នៅទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។

៦
អ្នកដែលដើរកាត់កំពុងជួយដល់ម្ចាស់សត្វលា ដែលកំពុងលើកសត្វលារបស់គាត់មកវិញ បន្ទាប់ពីរទេះដែលដឹកច្រើនលើសចំណុះបានក្រឡាប់ នៅលើផ្លូវមួយក្នុងទីក្រុងឡាហោ (Lahore) ប្រទេសប៉ាគីស្ថាន។

៧
ប៉មតូចមួយសម្រាប់បង្ហាញផ្លូវចូលទៅកាន់កំពង់ផែ Constance ក្នុងប្រទេសអាល្លឺម៉ង់។

៨
ក្រុមបាតុករកំពុងប្រណាំងដោយប្រើធ្នូ នៅពេលពួកគេហាត់រត់ចេញពីប៉ូលិសបង្ក្រាបបាតុកម្ម នៅទីក្រុងហុងកុង ប្រទេសចិន។