រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមកពីប្រទេសបារាំង ប៉ូឡូញ ជប៉ុន ប៉ាគីស្ថាន អ៊ីតាលី និងចិន។
រូបភាពជុំវិញពិភពលោក ១៥ វិច្ឆិកា ២០១៥

១
ទៀនត្រូវបានគេបំភ្លឺ នៅក្បែរផ្កា ដែលគេព្យួរនៅលើបង្អួចបែកបាក់មួយ នៅហាង Le carillon។ ហាងនេះជាហាងមួយក្នុងចំណោមកន្លែងរងការវាយប្រហារនៅក្នុងស្រុកទី១០ របស់ក្រុងប៉ារីស។ រដ្ឋឥស្លាមជីហាដបានអះអាង ថាខ្លួនបានជួយឲ្យមានការវាយប្រហារនេះ ដោយខ្មាន់កាំភ្លើង និងអ្នកបំពាក់គ្រាប់បែកអត្តឃាត នៅក្នុងក្រុងប៉ារីស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៩នាក់នៅក្នុងការវាយប្រហារនៅសាលតន្រ្តី ភោជនីយដ្ឋាន និងស្តាតជាតិ។

២
ក្មេងស្រីម្នាក់ដាក់ភ្លើងទៀនដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារ នៅស្ថានទូតបារាំង នៅក្នុងក្រុងវ៉ាសូរី (Warsaw) ប្រទេសប៉ូឡូញ។

៣
អគារតូក្យូត្រូវបានបំពាក់ភ្លើងពណ៌ខៀវ ស និងក្រហម ដែលជាពណ៌នៃទង់ជាតិបារាំង ដើម្បីឆ្លើយតបនឹងការវាយប្រហារនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៤
ស្រ្តីម្នាក់ដាក់កម្រងផ្កានៅក្បែរស្ថានទូតបារាំងនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារក្នុងក្រុងប៉ារីស។

៥
ក្មេងប្រុសម្នាក់ធ្វើការបួងសួង នៅពេលយប់ដោយបំភ្លឺភ្លើងទៀននៅវិហារ St. Thomas ក្នុងក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ប្រទេសប៉ាគីស្ថាន សម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅក្រុងប៉ារីស។

៦
សមាជិកនៃកងពលពន្លត់អគ្គីភ័យនៅកន្លែងនៃបំណែកបែកបាក់នៃការធ្វើតេស្តរថភ្លើង TGV ដែលបានរត់ខុសផ្លូវ ហើយបានក្រឡាប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ នៅក្នុងប្រឡាយ ខាងក្រៅសង្កាត់ Eckwersheim ភាគខាងកើតនៃប្រទេសបារាំង។

៧
ប៉ូលិសឃាត់ខ្លួនបាតុករឆ្វេងនិយមម្នាក់ ក្នុងពេលតវ៉ាប្រឆាំងនឹងកិច្ចប្រជុំ G20 នៅក្នុងក្រុង Antalya ប្រទេសអ៊ីតាលី។

៨
អគារមួយដួលរលំក្នុងពេលវាយកម្ទេច នៅក្នុងក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។

៩
មនុស្សដែលស្លៀកពាក់ជាតុក្កតា Minions ក្នុងភាពយន្ត «Minions» ជិះជណ្តើរយន្តក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅហាងមួយក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥។