រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីស្រាអែល ថៃ ណូវែលសេឡង់ អូម៉ង់ អ៊ីរ៉ាក់ ចិន សហរដ្ឋអាមេរិក អ៊ុយក្រែន យេម៉ែន ហ្វីលីពីន កាហ្សាស្តង់ អង់គ្លេស និងតួកគី។
រូបភាពជុំវិញពិភពលោក ១៤ វិច្ឆិកា ២០១៦

1
ព្រះចន្ទពេញវង់នៅពីលើអគារកំពុងសាងសង់មួយក្នុងក្រុងហុងកុង។

2
ព្រះចន្ទពេញវង់នៅពីលើយានអវកាស Soyuz MS-03 ដែលស្ថិតនៅលើកន្លែងបង្ហោះ នៅស្ថានីយអវកាស Baikonur ជួលដោយប្រទេសរុស្ស៊ី ក្នុងប្រទេសកាហ្សាស្តង់។

3
ព្រះចន្ទពេញវង់នៅពីអគារប្រវត្តិសាស្រ្ត Galata Tower ក្នុងក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។

4
ព្រះចន្ទរះពីលើវិមាន U.S. Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក Bill Workinger នៃ VOA ថតរូបព្រះចន្ទនេះនៅចម្ងាយបីម៉ាយ (៤,៨២ គីឡូម៉ែត្រ) នៅក្រុង Arlington រដ្ឋ Virginia។

5
បុរសម្នាក់កាន់លុយដែលខ្លួនរកបានពីការលក់របស់របរច្នៃឡើងវិញ ដែលនៅសេសសល់ពីផ្ទះរងការខូចខាតដោយអគ្គីភ័យនៅសង្កាត់ Addition Hills ក្នុងតំបន់ Mandaluyong ក្រុងម៉ានីល ប្រទេសហ្វីលីពីន។

6
សត្វឆ្មារបស់លោក Julian Assange អង្គុយនៅមាត់បង្អួចនៃស្ថានទូតប្រទេសអេក្វាឌ័រ ស្របពេលដែលព្រះរាជអាជ្ញាលោក Ingrid Isgren ពីប្រទេសស៊ុយអែតជួបសម្ភាសន៍ជាមួយលោក Assange ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

7
កុមារីមូស្លីមដើរកាត់វិហារ Pattani ខណៈពេលរង់ចាំការយាងមកដល់របស់រជ្ជទាយាទថៃព្រះបាទ Maha Vajiralongkorn អំឡុងពេលដំណើរព្រះរាជទស្សនកិច្ចនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។

8
ស្រ្តីម្នាក់ឱបកូន ខណៈពេលធ្វើដំណើរឆ្លងកាត់ពីផ្នែកនៃក្រុង Mosul ដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមចូលទៅក្នុងតំបន់មួយទៀតនៃក្រុងនេះ ដែលគ្រប់គ្រងដោយកងទាហានពិសេសអ៊ីរ៉ាក់។

9
អ្នកនេសាទម្នាក់លើកត្រីច្រមុះស្រួច(sailfish) តម្រង់ទៅផ្សារក្នុងក្រុង Aden បន្ទាប់ពីចាប់ត្រីនោះបាននៅក្រុងកំពង់ផែ ភាគខាងត្បូងប្រទេសយេម៉ែន។

10
ក្រុមសកម្មជនដុតភ្លើងពណ៌អំឡុងពេលបាតុកម្មប្រឆាំងនឹងការពន្យាបន្ថែមនៃការគ្រប់គ្រងដោយកងសមត្ថកិច្ច នៅក្រុងកៀវ ប្រទេសអ៊ុយក្រែន។

11
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្រ្តីការបរទេសអូម៉ង់លោក Yusuf bin Alawi សម្លឹងមើលភូគោលកំពុងវិលមួយនៅក្រសួងការបរទេសក្នុងក្រុងមូស្កាត់ ប្រទេសអូម៉ង់។

12
ប្រជាពលរដ្ឋណូវែលសេឡង់មើលទៅការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដី តាមបណ្តោយផ្លូវជាតិ State Highway One ជិតក្រុង Ward ភាគខាងត្បូងក្រុង Blenheim នៅកោះ South Island។

13
មេបក្សប្រឆាំងលោក Yuriy Boyko (ខាងឆ្វេង) និងមេដឹកនាំគណបក្សរ៉ាឌីកាល់លោក Oleh Lyashko ប្រតាយប្រតប់គ្នាអំឡុងពេលជំនួបមេដឹកនាំគណបក្សនានាក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន។

14
មនុស្សម្នាបង្ហោះចង្គៀងគោមអំឡុងពេលពិធីបុណ្យ Yee Peng នៅក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ។

15
បុរសម្នាក់ធាក់កង់កាត់បដាដែលមានសរសេរឈ្មោះប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។