រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ង់ ហ្វីលីពីន ឥណ្ឌូនេស៊ី អេមីរ៉ាតអារ៉ាប់រួម កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៣ វិច្ឆិកា ២០១៧

១
សាច់ញាតិយំនៅលើសាកសពរបស់ជនរងគ្រោះនៃគ្រោះរញ្ជួយដី នៅក្នុងក្រុង Sarpol-e-Zahab ប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៧,៣ បានកើតឡើងនៅតំបន់ព្រំដែនអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្ស៤០០នាក់នៅក្នុងប្រទេសទាំងពីរ។ អាជ្ញាធរបានជម្លៀសប្រជាជនចេញពីផ្ទះសម្បែងទាំងយប់ទៅដល់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

២
នៅក្នុងរូបភាពដែលគេបញ្ចូលគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte សម្រាប់ការចាប់ដៃតាមរបៀបអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៣
ក្រុមជួយសង្គ្រោះព្យាយាមរុញត្រីបាឡែនត្រឡប់ចូលទៅក្នុងសមុទ្រវិញ នៅឆ្នេរ Ujong Kareng នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។

៤
កៅអី និងផ្កាកុលាបទាំងនេះបង្ហាញពីកន្លែងដែលសាកសពមនុស្សស្លាប់បានរកឃើញនៅក្នុងព្រះវិហារ First Baptist Church ក្នុងក្រុង Sutherland Springs រដ្ឋ Texas កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងក្រុងនេះនៅថ្ងៃអាទិត្យទី១ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងព្រះវិហារនេះកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សជាង២៦នាក់ ដែលជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងរដ្ឋ Texas។

៥
ក្រុមសម្តែងទ័ពអាកាស Al Fursan របស់ទ័ពអកាសរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមធ្វើការសម្តែងនៅថ្ងៃទី២នៃកម្មវិធី Dubai Air Show ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៦
ក្មេងស្រីម្នាក់ដើរនៅពីមុខអ្នកសម្តែងនៅក្នុងឈុតតា Santa Claus ក្នុងព្រឹត្តិការណ៍តាមផ្លូវមួយដើម្បីផ្សព្វផ្សាយពីរដូវបុណ្យណូអែល នៅក្នុងតំបន់លក់ទំនិញមួយនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៧
អ្នកស្រឡាញ់រាងកាយមាំមួនជនជាតិឥណ្ឌាហាត់ប្រាណនៅពេលមានអ័ព្ទខ្លាំងនៅក្បែរបូជនីយដ្ឋាន India Gate នៅក្នុងក្រុងញូវដេលី។

៨
បាឡុងមួយដែលមានរាងស្រដៀងនឹងរូបសំណាក Christ the Redeemer ហោះហើរនៅពេលព្រះអាទិត្យរះនៅពីលើក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៩
ក្មេងៗលេងនៅសាលបឋមសិក្សាមួយ នៅពេលមានផ្សែងហើរចេញភ្នំភ្លើង Mount Sinabung នៅក្នុងក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។

១០
ក្មេងប្រុសម្នាក់រត់នៅក្នុងទឹកនៅលើឆ្នេរមួយនៅក្នុងក្រុង Larnaca ប្រទេសស៊ីប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

១១
បំពង់ផ្សែងនៃរោងចក្រផលិតថាមពល Nord ត្រូវបានគេបំពាក់ភ្លើងពណ៌នៅក្នុងក្រុង Chemnitz ប្រទេសអាល្លឺម៉ង់។