រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស បារាំង ថៃ រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា អ៊ីរ៉ាក់ កម្ពុជា កាហ្សាក់សា្ថន ម៉ុលដាវី និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ១៣ វិច្ឆិកា ២០១៦

1
ព្រះច័ន្ទរះនៅពីក្រោយមនុស្សម្នាដែលកំពុងតែជិះខ្សែរ៉តនៅក្នុងតំបន់ Docklands ក្នុងក្រុងឡុងដ៍។ នៅថ្ងៃស្អែក ព្រះច័ន្ទនឹងធ្វើដំណើរទៅជិតផែនដីជាងពេលណាៗទាំងអស់តាំងពីឆ្នាំ១៩៤៨។

2
សមាជិករបស់ក្រុមតន្ត្រីយោធាផ្លុំត្រែដើម្បីចាប់ផ្តើមការស្មឹងស្មាតរបស់ពេល២នាទីនៅថ្ងៃរំឭកវិញ្ញាណក្ខន្ធ Remembrance Sunday នៅកន្លែងបញ្ចុះសព Nairobi War Cemetery។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានគេប្រារព្ធនៅចក្រភពអង់គ្លេស និងនៅក្នុងប្រទេសផ្សេងទៀតដើម្បីគោរពដល់យោធាអង់គ្លេសដែលបានស្លាប់នៅសង្គ្រាមលោកទាំងពីរ និងនៅក្នុងជម្លោះផ្សេងទៀត។

3
មនុស្សម្នាបណ្តែតប្រទីបនៅប្រឡាយ Canal Saint-Martin ក្នុងក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីមានពិធីគោរពដល់អ្នកស្លាប់ដោយសារការវាយប្រហារនៅប៉ារីសកាលពីឆ្នាំមុន ដែលកើតឡើងនៅកន្លែងប្រគុំតន្ត្រី Bataclan និងបារនីយដ្ឋាន (កន្លែងរាំ) ហើយបានសម្លាប់មនុស្សចំនួន១៣០នាក់។

4
ព្រះសង្ឃធ្វើការបួងសួងនៅវត្ត Wat Phan Tao ដើម្បីចាប់ផ្តើមពិធីបុណ្យ Yi Peng ប្រចាំឆ្នាំនៅក្នុងក្រុងឈៀងម៉ៃ ប្រទេសថៃ។

5
មែកឈើមួយត្រូវបានគេថតបានបន្ទាប់ពីមានភ្លៀងទឹកកកនៅក្នុងក្រុង Yakhroma ប្រទេសរុស្ស៊ី។

6
លោក Johnson Beharry VC រុញកៅអីរបស់លោក Chelsea Pensioner កាត់អគារ Cenotaph នៅពេលលោកត្រៀមខ្លួនដាក់កម្រងផ្កាក្នុងថ្ងៃរំឭកវិញ្ញាណក្ខន្ធ Remembrance Sunday នោអគារ Cenotaph ក្នុងក្រុងឡុងដ៍។

7
បាតុករត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពីដើរក្បួនប្រឆាំងនឹងលទ្ធផលនៃការជាប់ឆ្នោតរបស់លោក Donald Trump នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

8
កសិករកំពុងអុំអង្ករនៅវាលស្រែមួយនៅជាយក្រុង Agartala ប្រទេសឥណ្ឌា។

9
ស្បែកនៅលើដៃ និងករបស់ Doaa ដែលមានអាយុ៥ឆ្នាំរលាក បន្ទាប់ពីរងគ្រោះដោយសារការបាញ់រ៉ុក្កែតរបស់រដ្ឋឥស្លាម នៅក្នុងក្រុង Qayyara ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

10
អ្នកអុំទូកប្រមូលផ្តុំគ្នានៅពេលចាប់ផ្តើមការប្រណាំងទូកងនៅក្បែរព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។

11
ព្រះច័ន្ទពេញវង់រះនៅពីក្រោយរូបសំណាក Vladimir Lenin ដែលជាអ្នកបង្កើតសហសូវៀត នៅក្នុងតំបន់ Baikonur ប្រទេសកាហ្សាក់ស្ថាន។

12
សមាជិកនៃគណៈកម្មាការបោះឆ្នោតក្នុងស្រុកមួយកាន់ប្រអប់បោះឆ្នោតដែលអាចយួរបាន នៅពេលគាត់ចាកចេញពីផ្ទះរបស់អ្នកស្រុកម្នាក់ ក្នុងពេលបោះឆ្នោតប្រធានាធិបតីនៅក្នុងភូមិ Suruceni ប្រទេសម៉ុលដាវី (Moldavia)។

13
មនុស្សម្នាការពារខ្លួនពីកាំជ្រួច ដែលបាញ់នៅពិធីបុណ្យ Tazaungdaing Lighting Festival នៅក្រុង Taunggyi រដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

14
នេះជាទិដ្ឋភាពទូទៅនៃកាឡាក់ស៊ី Taylor នៅក្បែរស្ថានីយ McMurdo ទ្វីបអង់តាកទិច កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

15
អ្នកកាន់ទុក្ខកាន់ទៀននៅមន្ទីរពេទ្យ Siriraj ក្នុងក្រុងបាងកក ប្រទេសថៃ។