៨ក្រុមអ្នកចម្រៀងនៃក្រុមភ្លេងអូប៉េរ៉ា Hamburg State Opera ធ្វើការសម្តែងនៅអំឡុងពេលហាត់សមបទភ្លេង «Le Nozze di Figaro» (ការរៀបការរបស់ Figaro) និពន្ធដោយលោក Wolfgang Amadeus Mozart នៅឯអគារ State Opera នៅក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៥។ ការប្រគុំភ្លេង Opera Buffa ដែលនិពន្ធឡើងនៅក្នុងឆ្នាំ ១៧៨៦ នឹងធ្វើការបង្ហាញជាលើកដំបូងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។