រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសបារាំង សហរដ្ឋអាមេរិក ហុងដូរ៉ាយ វេណេស៊ុយអេឡា ជប៉ុន អ៊ីស្រាអែល អ៊ីរ៉ាក់ និងហូឡង់។
រូបភាពជុំវិញពិភពលោក ១០ វិច្ឆិកា ២០១៦

១
បដាមួយត្រូវបានដាក់ឡើងជាផ្នែកមួយនៃប្រតិកម្មទៅនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឯកុងស៊ូលអាមេរិក ក្នុងក្រុងអាមស្ទឺដាម ប្រទេសហូឡង់។

២
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាជួបជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នៅការិយាល័យ Oval Office នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣
ប៉ូលិសបង្រ្កាបបាតុកម្មបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករប្រឆាំងនឹងការជាប់ឆ្នោតសារជាថ្មីរបស់ប្រធានាធិបតីហុងដូរ៉ាសលោក Juan Orlando Hernandez ក្នុងក្រុង Tegucigalpa កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៤
ស្រ្តីអ៊ីរ៉ាក់ម្នាក់ដែលបាត់បង់ទីជម្រកកាន់ឆ្មារបស់ខ្លួនឈ្មោះ Lulu ខណៈពេលដែលនាងរង់ចាំយានជំនិះមួយនៅកន្លែងតម្រួតពិនិត្យក្នុងភូមិ Shaqouli ប្រទេសអ៊ីរ៉ាក់ ចម្ងាយប្រហែល ៣៥គីឡូម៉ែត្រភាគខាងកើតក្រុង Mosul បន្ទាប់ពីនាងបានរត់ចេញពីផ្ទះជាមួយនឹងកូនពីតំបន់ Intisar ភាគខាងកើតក្រុង Mosul ដើម្បីមកជ្រកកោនក្នុងជំរុំមួយនៅក្រុង Irbil។

៥
អ្នកគាំទ្របក្សប្រឆាំងស្លៀកក្នុងសំលៀកបំពាក់តុបតែងមួយ និងបដា ដែលសរសេរថា «ទេ!សម្រាប់គ្រាប់កាំភ្លើង បាទ!សម្រាប់អាហារ» ដេកនៅលើដីនៅពីមុខប៉ូលិសបង្រ្កាបបាតុកម្ម អំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្នុងក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

៦
យុទ្ធជន Harakat Nour al-Din al-Zenki មើលព័ត៌មានតាមទូរសព្ទដៃស្មាតហ្វូនរបស់ខ្លួន ដែលផ្សាយពីជ័យជម្នះរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតីអាមេរិក ក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម ក្នុងក្រុង Aleppo ប្រទេសស៊ីរី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៧
ដាយណូស័រយន្ត «TRX03» កម្ពស់ប្រាំបីម៉ែត្ររបស់ក្រុមហ៊ុន On-Art Corp របស់ប្រទេសជប៉ុន ត្រូវបានដាក់បង្ហាញនៅក្រុងតូក្យូ។

៨
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (កណ្តាល) មើលទៅសៀវភៅមួយក្បាល ដែលត្រូវបានបង្ហាញដល់លោកអំឡុងពេលទស្សនកិច្ចនៅជញ្ជាំង Western Wall ក្នុងរដ្ឋធានីហ្សេរ៊ុយសាឡិម។

៩
ប្រជាពលរដ្ឋសម្រាកលំហែកាយនៅសួន Promenade de Anglais ក្នុងក្រុង Nice ប្រទេសបារាំង។