កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០១ វិច្ឆិកា ២០១៩

១
ផ្ទាំងសិល្បៈ«ទស្សនវិស័យក្នុងពេលប្រែប្រួល» ដែលធ្វើពីបូចំនួន៣ម៉ឺនសន្លឹកដែលមានសរសេរសារជូនពរ ត្រូវបានគេចងនៅច្រកទ្វារ Brandenburg ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

២
បុរសម្នាក់ដើរនៅខាងក្នុងទូរថភ្លើងដែលត្រូវភ្លើងឆេះខ្ទេច បន្ទាប់ពីរថភ្លើងដឹកនាក់ដំណើរមួយត្រូវបានភ្លើងឆេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៧៤នាក់ នៅទីក្រុង Rahim Yar Khan ប្រទេសប៉ាគីស្ថាន។

៣
អ្នកលក់កំពុងលក់ផ្កាសិប្បនិមិត្តនៅឯទីផ្សារតាមចិញ្ចើមផ្លូវមួយ មុនពេលមកដល់នៃពិធីបុណ្យក្នុងសាសនាហិណ្ឌូ Chhath Puja ក្នុងទីក្រុង Siliguri ប្រទេសឥណ្ឌា។

៤
បុរសម្នាក់ឈរនៅជិតផ្កាដែលគេដាក់នៅខាងក្រៅវិហារសាសនាឥស្លាម ក្នុងទីក្រុង Bayonne ប្រទេសបារាំង ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សដែលមានអាយុចន្លោះពី៨០ទៅ៨៩ឆ្នាំ បានព្យាយាមដុតបំផ្លាញវិហារនេះ ហើយបានបាញ់មនុស្ស២នាក់ អាយុ៧៤ឆ្នាំ និង៧៨ ឆ្នាំដែលបានចេញមកមើល។

៥
ក្មេងម្នាក់អង្គុយនៅជិតផ្នូរដែលឆ្លុះទៅនឹងភ្លើងទៀន នៅទីបច្ឆា San Gregorio Atlapulco ក្នុងពិធី «ថ្ងៃមរណៈ» នៅជាយទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

៦
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនពួនពីការបាញ់ប្រហារដោយអ៊ីស្រាអែល ក្នុងពេលធ្វើការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល នៅរបងព្រំដែននៃប្រទេសអ៊ីស្រាអែលនិងតំបន់កាហ្សា ស្ថិតនៅភាគខាងត្បុងនៃតំបន់ Gaza Strip។

៧
អណ្ដាតភ្លើងចេញពីផ្នែកខាងក្រោយនៃចំណោទភ្នំ នៅពេលក្រុមអ្នកពន្លត់ភ្លើងកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ Maria Fire នៅទីក្រុង Santa Paula រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៨
បាតុករជនជាតិអាល់ហ្សេរីម្នាក់គូរមុខដោយពណ៌ជាទង់ជាតិប្រទេសអាល់ហ្សេរី ហើយចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីអាល់ហ្សេ។

៩
ដំរីឈ្មោះ Laden ដែលចុះប្រេងត្រូវបានគេឃើញកំពុងដើរនៅក្នុងព្រៃ Rongjuli ស្ថិតនៅស្រុក Goalpara រដ្ឋ Assam។ មន្ត្រីព្រៃឈើឥណ្ឌាបានចាប់ផ្ដើមស្រាវជ្រាវរកដំរីនេះ បន្ទាប់ពីវាបានសម្លាប់អ្នកភូមិចំនួន៥នាក់។

១០
បុរសម្នាក់កំពុងមើលទៅកាន់រូបរបស់លោក Kara Walker ដែលដាក់ចំណងជើងថា «ធាតុពិតនៃជីវិតរបស់ជនជាតិស្បែកខ្មៅ» ក្នុងពេលធ្វើសន្និសីទកាសែតស្ដីពីសិល្បៈសម័យក្រោយសង្គ្រាម និងសម័យថ្មី នៅផ្ទះតាំងលក់សិល្បៈដេញថ្លៃ Christie ក្នុងអំឡុងពេលលក់នាពេលល្ងាច នៅទីក្រុងញូវយ៉ក។