រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា កាណាដា សហរដ្ឋអាមេរិក ប៉ាឡេស្ទីន ហៃទី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០១ វិច្ឆិកា ២០១៧
- ទុំ ម្លិះ
- VOA Khmer

១
អ្នករាំរបាំនិងអ្នកវាយស្គរចាប់ផ្តើមអបអរពិធី Fèt Gede ភាគឦសាននៃទីក្រុង Fort-Liberte ប្រទេសហៃទី។ ពិធីបុណ្យទាំងពីរដែលជាន់ថ្ងៃជាមួយនឹង Christian All Saints Day គឺដើម្បីឧទ្ទិសកុសលដល់បុព្វបុរស។ ជនជាតិហៃទីស្លៀកពាក់ពណ៌ស្វាយ ខ្មៅ និងសដើម្បីគោរពបូជាបុព្វបុរស។ (Jaudelet Junior Saint Vil/VOA)

២
ស្រ្តីម្នាក់ស្លៀកពាក់ជាម្ចាស់ក្សត្រីអង់គ្លេស Queen Elizabeth II នៅក្នុងពិធីមួយមុននឹងបុណ្យខួប Balfour Declaration នៅខាងក្រៅសណ្ឋាគារ Banksy’s Walled Off ទីក្រុង West Bank នៃ Bethlehem។

៣
ប៉ូលិសប្រដាប់អាវុធកំពុងយាមល្បាតការហែក្បួនពិធីបុណ្យ Halloween ក្នុងភូមិ Greenwich ក្នុងបុរីញូវយ៉កកាលពីថ្ងៃទី៣១ តុលា ២០១៧។ ទីក្រុងញូវយ៉កតែងតែប្រារព្ធការហែក្បួន Halloween ចម្លែកៗអំឡុងល្ងាចថ្ងៃអង្គារក្រោមការភ័យខ្លាចពិតប្រាកដ ជាច្រើនម៉ោងបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកសម្លាប់មនុស្សប៉ុន្មាននាក់នៅតាមដងផ្លូវដ៏មមាញឹកដែលអាជ្ញាធរបានហៅថាជាភេរវកម្ម។

៥
កង់ជាច្រើនបានខ្ទេចខ្ទីនៅតាមដងផ្លូវសម្រាប់ជិះកង់ក្នុងទីក្រុង Manhattan បុរីញូវយ៉កកាលពីថ្ងៃទី៣១ តុលា ២០១៧។

៦
កូនសិស្សនៃសាលាបឋមសិក្សា Mathare ខាងជើងកំពុងប្រឡងយកសញ្ញាបត្របឋមសិក្សាកេនយ៉ា (KCPE) បន្ទាប់ពីភាពចលាចលក្រោយបោះឆ្នោតក្នុងតំបន់អនាធិបតេយ្យ Mathare ទីក្រុងណៃរ៉ូប៊ីកាលពីថ្ងៃទី៣១ តុលា ២០១៧។

៧
នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងកូនប្រុសរបស់លោក Hadrien ចូលរួមប្រារព្ធពិធី Halloween នៅក្នុងសាល Rideau Hall រាជធានី Ottawa ប្រទេសកាណាដាកាលពីថ្ងៃទី៣១ តុលា ២០១៧។

៩
មនុស្សម្នាកំពុងសម្អាតផ្នូរនៅក្នុងថ្ងៃបរិសុទ្ធ All Saints Day ដែលជាថ្ងៃសម្រាកកាតូលិកដើម្បីរំឮកដល់ញាតិដែលបានចែកឋានទៅនៅក្នុងទីបញ្ចុះសព Montjuic ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១០
មនុស្សម្នាតែងខ្លួនបែបផ្សេងៗកំពុងដើរអំឡុពិធីបុណ្យ Halloween ក្នុងទីក្រុង Sierra Madre រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី៣១ តុលា ២០១៧។