រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមកពីប្រទេសឥណ្ឌា អង់គ្លេស រុស្ស៊ី អេហ្ស៊ីប ហ្វីលីពីន សហរដ្ឋអាមេរិក ព័រទុយហ្គាល់ រូម៉ានី ជប៉ុន និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ១ វិច្ឆិកា ២០១៥

១
ស្រ្តីម្នាក់ប្រមូលផ្កាមួយប្រភេទ នៅកសិដ្ឋាននៅក្នុងក្រុង Pampore រដ្ឋ Kashmir ប្រទេសឥណ្ឌា។

២
បុរសម្នាក់ជិះកង់ម៉ាក Penny Farthing ឆ្លងកាត់សភានៅក្នុងក្រុង Westminster ភ្លាមៗបន្ទាប់ពីការបើកសម្ភោធកម្មវិធី Veteran Car Run លើកទី១១៩ ពីឧទ្យាន Hyde នៅក្នុងក្រុងឡុងដ៏ ទៅក្រុង Brighton ភាគខាងត្បូងនៃប្រទេសអង់គ្លេស។

៣
ស្ត្រីម្នាក់យំ ខណៈដែលនាងគោរពវិញ្ញាណក្ខន្ធនៅព្រលានយន្តហោះ Pulkovo នៅខាងក្រៅក្រុង Saint Petersburg ប្រទេសរស្ស៊ី។ រុស្ស៊ីបានកាន់ទុក្ខធំបំផុតមិនដែលធ្លាប់មានដោយសារការធ្លាក់យន្តហោះ នៅក្រោយការធ្លាក់យន្តហោះមួយនៅក្នុងដែនដី Sinai ប្រទេសអេហ្ស៊ីប។ យន្តហោះនោះដឹកអ្នកទេសចរភាគច្រើនជាជនជាតិរុស្ស៊ី ហើយការធ្លាក់នេះបានសម្លាប់មនុស្ស២២៤នាក់។

៤
ទាហានរបស់អេហ្ស៊ីបឈរនៅក្បែរឥវ៉ាន់ និងសម្ភារៈរបស់អ្នកធ្វើដំណើរ មួយថ្ងៃក្រោយមានការធ្លាក់យន្តហោះនៅក្នុងក្រុង Hassana ប្រទេសអេហ្ស៊ីប។ យន្តហោះ Metrojet បានធ្លាក់២៣នាទីបន្ទាប់ខ្លួនបានហោះចេញពីរមណីយដ្ឋាន Red Sea របស់អេហ្ស៊ីប ក្នុងក្រុង Sharm el-Sheikh កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។ អ្នកធ្វើដំណើរទាំង២២៤នាក់នៅលើយន្តហោះបានស្លាប់។

៥
អ្នកចូលរួមបាត់បង់តុល្យភាព (លំនឹង) ខណៈដែលគាត់ព្យាយាមឆ្លងកាត់ឧបសគ្គ ក្នុងការប្រកួតប្រជែងដែលមានឈ្មោះថា Devils Circuit ដែលជាព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គនៅក្នុងក្រុង Bangalore ប្រទេសឥណ្ឌា។

៦
Pengungsi Muslim Rohingya yang meninggalkan Rakhine, Myanmar dengan menggunakan perahu, berjalan menuju kamp pengungsi setelah mendarat di Teknaf, Bangladesh.

៧
បុរសម្នាក់តុបតែងជាតួអង្គ Pinhead នៅក្នុងភាពយន្ត Hellraiser ឈរថតរូប ខណៈដែលរថភ្លើងក្រោមដីចាកចេញពីស្ថានីយ៍ Times Square នៅក្នុងទីប្រជុំជន Manhattan ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។

៨
កីឡាករជិះស្គីលើទឹក លោក Garrett McNamara របស់អាមេរិក ជិះស្គីក្នុងរលកដ៏ធំ ក្នុងពេលជិះស្គីលើទឹកនៅក្នុងឆ្នេរភាគខាងជើង នៅក្នុងក្រុង Nazare ប្រទេសព័រទុយហ្គាល់។

៩
មនុស្សម្នាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារអគ្គីភ័យក្នុងក្លឹបរាត្រី នៅក្នុងក្រុងប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី។ អណ្តាតភ្លើងបានរាលដាលយ៉ាងលឿននៅក្នុងក្លឹបក្រោមដីដែលមានមនុស្សយ៉ាងកុះករ ហើយបណ្តាលឲ្យមានការរត់ជាន់គ្នា។ ហេតុការណ៍នេះបានសម្លាប់មនុស្ស២៧នាក់ និងបណ្តាលឲ្យមនុស្ស១៦០នាក់ផ្សេងទៀតរងរបួស។

១០
អ្នកចូលរួមសម្តែង ខណៈដែលពួកគេដើរក្បួនកាត់តាមផ្លូវក្នុងក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពិធីបុណ្យ Yosakoi ប្រចាំឆ្នាំរបស់ពួកគេ។

១១
អ្នកគាំទ្រម្នាក់ដែលមានផាត់ពណ៌នៅលើមុខរបស់ខ្លួន ញញឹមក្នុងពេលលោកស្រី Aung San Suu Kyi មេដឹកនាំដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងសុន្ទរកថានេះ នៅក្នុងក្រុងរ៉ង់ហ្គូន ក្នុងពេលការប្រមូលផ្តុំធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

១២
បុរសម្នាក់តុបតែងជាលោក Osceola អ្នកនាំសំណាងសម្រាប់រដ្ឋ Florida ជិះសេះ Renegade ដើម្បីចាប់ផ្តើមការប្រកួតបាល់អោបនៅក្នុងតង់ទី២នៃការប្រកួតបាល់អោបរបស់មហាវិទ្យាល័យ NCAA ដែលត្រូវប្រកួតជាមួយនឹងក្រុម Syracuse នៅក្នុងក្រុង Tallahassee រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។