កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ វិច្ឆិកា ២០១៨
![ក្រុមអ្នកធ្វើការកំពុងឈរគោរពក្នុងពេលរំលឹកការចងចាំនៅអាគារ Lloyd ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/439e43ff-9bca-4f3a-b904-48062e582d9a_w1024_q10_s.jpg)
១
ក្រុមអ្នកធ្វើការកំពុងឈរគោរពក្នុងពេលរំលឹកការចងចាំនៅអាគារ Lloyd ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![តារាបង្ហាញម៉ូដ Adriana Lima បង្ហាញការច្នៃម៉ូដក្នុងពិធីបង្ហាញម៉ូដ Victoria's Secret Fashion Show ឆ្នាំ ២០១៨ នៅទីក្រុញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/7cd1ccc5-74eb-4350-ae1a-3f3d0ec294e1_w1024_q10_s.jpg)
២
តារាបង្ហាញម៉ូដ Adriana Lima បង្ហាញការច្នៃម៉ូដក្នុងពិធីបង្ហាញម៉ូដ Victoria's Secret Fashion Show ឆ្នាំ ២០១៨ នៅទីក្រុញូវយ៉ក សហរដ្ឋអាមេរិក។
![លោក Sebastian Steudtner កីឡាករជិះទូកក្តោងលើរលកខ្លាំងរបស់ប្រទេសអាល្លឺម៉ង់ បានទម្លាក់ខ្លួនតាមរលក់ដ៏ធំមួយនៅឆ្នេរ Praia do Norte ប្រទេសព័រទុយហ្គាល់។](https://gdb.voanews.com/b269bd3a-fbd5-4155-bfb3-0795a8327c01_w1024_q10_s.jpg)
៣
លោក Sebastian Steudtner កីឡាករជិះទូកក្តោងលើរលកខ្លាំងរបស់ប្រទេសអាល្លឺម៉ង់ បានទម្លាក់ខ្លួនតាមរលក់ដ៏ធំមួយនៅឆ្នេរ Praia do Norte ប្រទេសព័រទុយហ្គាល់។
![ស្ត្រីជនចំណាកស្រុកម្នាក់ ត្រូវបានគេរារាំងនៅលើឆ្នេរនៃសមុទ្រមេឌីទែរ៉ានេ។ គាត់កំពុងអង្គុយនៅក្នុងឡានក្រុងមួយក្រោយពេលចាកចេញពីទូកសង្គ្រោះនៅផែក្រុង Malaga ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/8f9ad919-9c35-4dc1-8cb2-3f7b55efdd44_w1024_q10_s.jpg)
៤
ស្ត្រីជនចំណាកស្រុកម្នាក់ ត្រូវបានគេរារាំងនៅលើឆ្នេរនៃសមុទ្រមេឌីទែរ៉ានេ។ គាត់កំពុងអង្គុយនៅក្នុងឡានក្រុងមួយក្រោយពេលចាកចេញពីទូកសង្គ្រោះនៅផែក្រុង Malaga ប្រទេសអេស្ប៉ាញ។
![Abby Phillip អ្នកសារព័ត៌មាន CNN សួរសំណួរទៅលោក ដូណាល់ ត្រាំ នៅពេលដែលលោក ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះនៅសេតវិមាន ដើម្បីធ្វើដំណើរទៅប្រទេសបារាំង។](https://gdb.voanews.com/5f3b403c-649e-49cd-89e4-1ec2cabda74c_w1024_q10_s.jpg)
៥
Abby Phillip អ្នកសារព័ត៌មាន CNN សួរសំណួរទៅលោក ដូណាល់ ត្រាំ នៅពេលដែលលោក ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះនៅសេតវិមាន ដើម្បីធ្វើដំណើរទៅប្រទេសបារាំង។
![ជនស៊ីវិលដែលរងរបួសដើរចេញពីកន្លែងកើតហេតុ ក្រោយពេលរងរបួសដោយការផ្ទុះគ្រាប់បែកនៅជិតសណ្ឋាគារ Sahafi នៅរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។](https://gdb.voanews.com/97571d1a-ae6d-475e-b643-a45dab841d2b_w1024_q10_s.jpg)
៦
ជនស៊ីវិលដែលរងរបួសដើរចេញពីកន្លែងកើតហេតុ ក្រោយពេលរងរបួសដោយការផ្ទុះគ្រាប់បែកនៅជិតសណ្ឋាគារ Sahafi នៅរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
![បាតុករជនជាតិប៉ាឡេស្ទីនម្នាក់គប់គ្រាប់បែកផ្សែងទៅកាន់ទាហានអ៊ីស្រាអែល ដែលបានបាញ់គ្រាប់បែកនោះក្នុងពេលមានបាតុកម្មប្រឆាំងនឹងការរឹបអូសយកដីដោយអ៊ីស្រាអែល ដើម្បីយកដីនោះឲ្យជនជាតិជ្វីសសង់លំនៅដ្ឋាន ក្នុងតំបន់ West Bank។](https://gdb.voanews.com/e6026df5-d6f8-45f0-80dd-086f049a5af3_w1024_q10_s.jpg)
៧
បាតុករជនជាតិប៉ាឡេស្ទីនម្នាក់គប់គ្រាប់បែកផ្សែងទៅកាន់ទាហានអ៊ីស្រាអែល ដែលបានបាញ់គ្រាប់បែកនោះក្នុងពេលមានបាតុកម្មប្រឆាំងនឹងការរឹបអូសយកដីដោយអ៊ីស្រាអែល ដើម្បីយកដីនោះឲ្យជនជាតិជ្វីសសង់លំនៅដ្ឋាន ក្នុងតំបន់ West Bank។
![នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May (ស្ដាំ) និងប្រធានាធិបតីបារាំង Emmanuel Macron កំពុងដើរជាមួយគ្នាឆ្លងកាត់ថ្មផ្នូរខ្មោច ក្រោយពេលបានដាក់កម្រងផ្កានៅទីរំលឹកការចងចាំសង្គ្រាមលោកលើកទី១ នៅឃុំ Thiepval ប្រទេសបារាំង។](https://gdb.voanews.com/b0e5eb22-a8e2-4bfe-be7f-a432bb16226a_w1024_q10_s.jpg)
៨
នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May (ស្ដាំ) និងប្រធានាធិបតីបារាំង Emmanuel Macron កំពុងដើរជាមួយគ្នាឆ្លងកាត់ថ្មផ្នូរខ្មោច ក្រោយពេលបានដាក់កម្រងផ្កានៅទីរំលឹកការចងចាំសង្គ្រាមលោកលើកទី១ នៅឃុំ Thiepval ប្រទេសបារាំង។
![អណ្ដាតភ្លើងនៃភ្លើងឆេះព្រៃ បានឆេះផ្នែកមួយនៃឧទ្យាន Griffith Park ក្នុងទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/6661cdc6-a099-42f0-b337-9e1e43186448_w1024_q10_s.jpg)
៩
អណ្ដាតភ្លើងនៃភ្លើងឆេះព្រៃ បានឆេះផ្នែកមួយនៃឧទ្យាន Griffith Park ក្នុងទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។