បណ្តុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាពីជុំវិញពិភពលោក ០៩ វិច្ឆិកា ២០១៧
រូបភាពជុំវិញពិភពលោក ០៩ វិច្ឆិកា ២០១៧

១
យន្តហោះចម្បាំងបារាំង Mirage 2000D ហោះចេញពីមូលដ្ឋានទ័ពអាកាស Ovda នៅជិតក្រុង Eilat នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ក្នុងអំឡុងនៃការហ្វឹកហាត់ 2017 Blue Flag។

២
កម្មករម្នាក់កំពុងជួសជុលខ្សែភ្លើងនៅលើបង្គោលភ្លើងក្នុងក្រុង Kochi ប្រទេសឥណ្ឌា។

៣
ទន្លេ Irati ហូរកាត់ស្លឹកឈើដែលជ្រុះក្នុងរដូវស្លឹកឈើជ្រុះនៅពេលភ្លៀងធ្លាក់ នៅជិតក្រុង Arce នៅជួរភ្នំ Pyrenees នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

៤
បុរសម្នាក់កំពុងដើរនៅលើផ្លូវឆ្លងកាត់តំបន់ទឹកជោរ ទៅកាន់វិមាន Elizabeth Castle ក្នុងតបន់ St Helier ក្រុង Jersey ចក្រភពអង់គ្លេស។

៥
លោក Lorenzo Flores និងអ្នកស្រី Terrie Smith យំសោកនៅកន្លែងដែលគេដាក់ឈើឆ្កាងជាជួរដើម្បីរំឭកដល់អ្នកដែលត្រូវបានសម្លាប់ដោយការបាញ់ប្រហារនៅព្រះវិហារ First Baptist ក្នុងក្រុង Sutherland Springs រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក។

៦
សន្តិសុខកិត្តិយសវៀតណាមឈរយាមនៅពេលដែលមេដឹកនាំមកដល់នៅព្រលានយន្តហោះ មុនពេលជំនួបកំពូល«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (APEC)» នៅកណ្ដាលក្រុង Danang ប្រទេសវៀតណាម។

៧
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងស្ត្រីទី១ Melania បានមកដល់កន្លែងទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីចិន Xi Jinping និងស្ត្រីទី១ Peng Liyuan នៅមហាសាលប្រជាជន ក្នុងក្រុងប៉េកាំង ប្រទេសចិន។

៨
ទូកមួយគ្រឿងកំពុងបណ្ដែតខ្លួននៅលើទន្លេ Sava ក្នុងក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។

៩
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ទស្សនាសាកលវិទ្យាល័យ Ton Duc Thang ក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាម។

១០
ក្រុមពលករឥណ្ឌាកំពុងសាងសង់ស្ពានបណ្ដែតទឹកនៅលើទន្លេ Ganges សម្រាប់ពិធីបុណ្យ Magh Mela ក្នុងទីក្រុង Allahabad។

១១
ក្មេងស្រីដែលជាអ្នកទស្សនាម្នាក់ស្វាគមន៍សត្វឆ្កែប្រភេទ Dalmatian ក្នុងពេលមាន«ការតាំងបង្ហាញសត្វឆ្កែពិភពលោក» នៅទីក្រុង Leipzig នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។

១២
គូស្រករមួយគូកំពុងអង្គុយលេងនៅលើតុ នៅលើកំពូលភ្នំ Saentis (ដែលមានកម្ពស់ ២៥០២ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ) ក្នុងអាកាសធាតុរដូវចស្លឹកឈើជ្រុះនៅជិតតំបន់មួយឈ្មោះថា Schwaegalp ស្ថិតនៅខាងកើតជួរភ្នំ Alps ប្រទេសស្វ៊ីស។

១៣
ដើមឈើបុណ្យណូអែលដ៏ធំមួយត្រូវបានគេដាក់នៅជិតកំពូលវិហារ ខណៈដែលអ្នកចម្រៀងឈ្មោះ Beth Ditto កំពុងសម្តែងដើម្បីសម្ពោធរដូវគ្រីស្តម៉ាស់ នៅអាគារលក់ទំនិញ Galeries Lafayette ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១៤
សំឡេងរហ៊ឹមនៃសត្វរំពេដែលកំពុងហើរកាត់ផ្ទៃមេឃនៅជិតក្រុង Gretna Green ប្រទេសស្កុតឡែន។

១៥
តារាបង្ហាញម៉ូដម្នាក់ឈរបង្ហាញម៉ូដក្នុងកម្មវិធីប្រកួតប្រជែងម៉ូដសក់នៅទីក្រុងមីនសិ៍ ប្រទេសបេឡារុស។

១៦
ថ្ងៃកំពុងលិចនៅខាងក្រោយភ្នំ Acropolis និងប្រាសាទ Parthenon ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៥មុនគ្រិស្តសករាជ ក្នុងក្រុងអាថែន ប្រទេសក្រិក។