កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ វិច្ឆិកា ២០១៨

១
ប៉ូលិសឥណ្ឌាឃុំខ្លួនអ្នកគាំទ្រគណបក្សសមាជម្នាក់ក្នុងពេលធ្វើបាតុកម្មនៅជិតនិវេសដ្ឋានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

២
មនុស្សដើរនៅលើកំពូលថ្ម Etretat នៅភាគពាយព្យប្រទេសបារាំង។

៣
បុរសម្នាក់ដើរនៅលើស្ពានមួយនៅពេលថ្ងៃលិច នៅទីក្រុងអាថែន ប្រទេសក្រិក។

៤
ជើងឯកមេដាយមាស Simone Biles របស់សហរដ្ឋអាមេរិកក្នុងការប្រកួតលោតកម្ពស់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១ នៅក្នុងកម្មវិធីប្រកួត Gymnastics World Chamionships នៅ Aspire Dome ទីក្រុងដូហា ប្រទេសកាតា។

៥
អ្នកនេសាទសម្អាតសំណាញ់នៅឯឆ្នេរមួយក្នុងខេត្ត Nam Dinh ប្រទេសវៀតណាម។

៦
ជនចំណាកស្រុកជនជាតិអែលសាល់វាឌ័រ កំពុងឡើងនិងលោតលើរបងដើម្បីចូលទៅក្នុងស្ពានព្រំដែនអន្តរជាតិប្រទេសក្វាតេម៉ាឡា និងប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Ciudad Tecun Uman ប្រទេសក្វាតេម៉ាឡា។

៧
ក្រុមជនចំណាសស្រុកដែលភាគច្រើនជាជនជាតិហុងឌូរ៉ាស់ ចូលរួមក្នុងដំណើរតាមឡានឆ្ពោះទៅសហរដ្ឋអាមេរិក។ ពួកគេតម្រង់ជួររង់ចាំអាហារនៅជំរកបាក់បែកមួយនៅក្នុងសណ្ឋាគារដែលគេបោះបង់ចោល នៅទីក្រុង Matias Romero រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក។

៨
បាតុករជនជាតិប៉ាឡេស្ទីនម្នាក់កំពុងទាញរទេះរុញរបស់បាតុករជនជាតិប៉ាឡេស្ទីនម្នាក់ទៀត នៅពេលដែលបរិយាកាសពោរពេញដោយផ្សែងកើតចេញពីគ្រាប់បែកបង្ហូរទឹកភ្នែក ដែលបាញ់ដោយពួកកងកម្លាំងអ៊ីស្រាអែល ក្នុងការប៉ះទង្គិចនៅភាគខាងកើតនៃទីក្រុង Gaza City ជិតព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។

៩
ទេសចរម្នាក់និងបណ្ដុំស្លឹកឈើក្នុងរដូវស្លឹកឈើជ្រុះកំពុងឆ្លុះគ្នានៅក្នុងទឹកបឹងមួយនៅសួន Stourhead ក្នុងក្រុង Wiltshire ចក្រភពអង់គ្លេស។

១០
ក្រុមអ្នកជឿលើការគោរព Voodoo កំពុងលាបមុខដោយម្ស៉ៅក្នុងពេលប្រារព្ធពិធីរបស់ពួកគេនៅកន្លែងកប់សាកសព ក្នុងទីក្រុងព័រអូប្រាំង ប្រទេសហៃទី។