បណ្តុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក ០២ វិច្ឆិកា ២០១៧។
រូបភាពជុំវិញពិភពលោក ០២ វិច្ឆិកា ២០១៧

១
កីឡាករអុំទូកក្នុងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក នៅលើដងទន្លេសាប ក្នុងទីក្រុងភ្នំពេញ។

២
សមាជិកនៃយោធាកិត្តិយសរបស់អង់គ្លេសប្រមូលប្រាក់សប្បុរសធម៌នៅក្នុងយុទ្ធនាការរៃអង្គាសប្រចាំឆ្នាំ មុនពេលមកដល់នៃទិវាឈប់បាញ់គ្នា នៅខាងក្រៅធនាគារអង់គ្លេស Bank of England ក្នុងទីក្រុងឡុងដ៍។

៣
ស្ត្រីជនជាតិឥណ្ឌាម្នាក់កំពុងបួងសួងនៅជិតផ្នូរ នៅក្នុងទិវា «ព្រលឹងទាំងអស់» ឬ All Souls ក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។

៤
ក្មេងប្រុស២នាក់ចូលរួមក្នុងការដើរក្បួនមួយឈ្មោះថា La Calabiuza មុនពេលមកដល់នៃទិវាមរណៈ ក្នុងក្រុង Tonacatepeque នៅ២០គីឡូម៉ែត្រខាងជើងក្រុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រ។

៥
ក្រុមមួយដែលមានឈ្មោះថា Colla els Capgrossos de Mataro ប្រមូលផ្តុំគ្នាបង្កើតបានជាប៉មមួយហៅថា Castell ក្នុងទិវា All Saints Day ក្នុងក្រុង Vilafranca del Penedes នៅជិតទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៦
នាង Chunhun (ស្តាំ) អ្នកដឹកនាំក្រុមអ្នកគាំទ្រកូរ៉េខាងជើងក្នុងប្រទេសជប៉ុនដែលក្លឹបនេះមានឈ្មោះថា sengun-joshi ឬស្ត្រីដែលយកការងារយោធាជាអាទិភាព និងសមាជិកក្រុម កំពុងហាត់សមការរាំចង្វាក់ Moranbong Band ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៧
អ្នកស្រី Terri Sewell សួរសំណួរនៅពេលដែលក្រុមប្រតិបត្តិបង្ហាញមុខនៅមុខគណៈកម្មាធិការស៊ើបអង្កេតរបស់សភា ដើម្បីឆ្លើយសំណួរទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមដោយរុស្ស៊ីដើម្បីធ្វើឲ្យមានឥទ្ធិពលលើការបោះឆ្នោតអាមេរិក នៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៨
បុរសម្នាក់ដើរនៅជិតបឹង Amer នៅពេលថ្ងៃលិច ក្នុងភូមិ Herrsching នៃតំបន់ Bavarian នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

៩
ភ្លើងទៀនត្រូវបានគេអុជបំភ្លឺក្នុងទិវា All Saints Day នៅទីបញ្ចុះសពមួយក្នុងក្រុង Vilnius ប្រទេសលីទុយអានី។

១០
ស្ត្រីម្នាក់នៅជិតគំនរបាក់បែកនៃផ្ទះរបស់នាង ក្នុងសំណង់អនាធិបតេយ្យមួយដែលអាជ្ញាធរបានវាយកម្ទេចចោល ដើម្បីបណ្តេញប្រជាជនចេញ នៅក្នុងក្រុងដេលី ប្រទេសឥណ្ឌា។

១១
ស្លឹកឈើនៅរដូវស្លឹកឈើជ្រុះនៅក្នុងសួនមួយនៃក្រុង Fairfax រដ្ឋ Virginia សហរដ្ឋអាមេរិក។

១២
រូបភាពនៃទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដែលឆ្លុះទៅនឹងទន្លេ Main។

១៣
មនុស្សម្នាទៅមើលផ្នូរនៃសាច់ញាតិនិងមិត្តរបស់ខ្លួននៅទីបញ្ចុះសព «ក្តីសង្ឃឹមថ្មី» ឬ New Hope ក្នុងទិវាមរណៈ (Day of Dead) នៅស្រុក Villa Maria del Triunfo ជាយក្រុងលីម៉ា ប្រទេសប៉េរូ។