មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ ក្នុងលក្ខណៈក្រៅផ្លូវការមួយ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃពុថ ទី ២៨ ខែមីនា ឆ្នាំ២០១៨។ នេះ ជាដំណើរទៅក្រៅប្រទេសលើកទី១ របស់មេដឹកនាំឯកោរូបនេះ តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១១មក។
កម្រងរូបភាព VOA៖ មេដឹកនាំកូរ៉េខាងជើង ធ្វើទស្សនកិច្ចនៅប្រទេសចិន

១
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ថតរូបជាមួយលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan នៅឯមហាសាលរបស់ប្រជាជននៅក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

២
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ជាមួយលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan ចូលរួមក្នុងពិធីលាងសាយភោជន៍មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថតទេ ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៣
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ជាមួយលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan ជួបគ្នាក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថត ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៤
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ជាមួយលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan ជួបគ្នាក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថតទេ ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៥
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju មើលការតាំងពិព័ណ៌មួយនៅក្នុងទីក្រុងប៉េកាំង គ្រាដែលលោកធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមួយនៅប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថត ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៦
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ជាមួយលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan ដើរជាមួយគ្នាក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថត ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៧
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោកប្រធានាធិបតីចិន Xi Jinping ត្រួតពល ក្នុងទីក្រុងប៉េកាំង នៃប្រទេសចិនគ្រាដែលលោកធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមួយនៅប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថត ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៨
ទិដ្ឋភាពក្បួនដង្ហែក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន គ្រាដែលមេដឹកនាំកូរ៉េខាងជើង លោកKim Jong Un ធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមួយនៅប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថត ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។

៩
មេដឹកនាំកូរ៉េខាងជើង លោកKim Jong Un គ្រវីដៃពីរថភ្លើងមួយគ្រឿង គ្រាដែលធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមួយនៅប្រទេសចិន។ រូបថតនេះ មិនបានប្រាប់ពីថ្ងៃ ខែដែលបានថតទេ ហើយចេញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨។