ការប្រឡងមធ្យមសិក្សាទុតិយភូមិដោយគ្មានការលួចចម្លងគឺជាការផ្លាស់ប្តូរដ៏ធំធេងសម្រាប់កម្ពុជា
លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិនៅកម្ពុជាសម្រាប់ឆ្នាំ២០១៤ មានភាពភ្ញាក់ផ្អើល ដោយសារតែពាក់កណ្តាលនៃសិស្សចំនួន៩ម៉ឺននាក់បានប្រឡងធ្លាក់។ មូលហេតុនោះគឺថា អាជ្ញាធរលុបបំបាត់ការលួចចម្លង។ នេះគឺជាផ្នែកមួយនៃកំណែទម្រង់ ដែលរៀបចំឡើងដើម្បីកែប្រែវិស័យអប់រំដ៏ទន់ខ្សោយរបស់កម្ពុជា។ លោក Robert Carmichael រាយការណ៍ឲ្យវីអូអេពីរដ្ឋធានីភ្នំពេញ ហើយនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕