ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្វាគមន៍​​​មក​​​កាន់​​ ​​​Khmer.VOANews.Com!


គេហទំព័រ​ថ្មី​​ជា​ភាសា​ខ្មែរ​របស់​វីអូអេ សម្ពោធ​នៅ​ថ្ងៃ​ទី ​១៩ កក្កដា ​២០១២
ស្វាគមន៍​មក​កាន់​គេហទំព័ររចនា​ថ្មី​របស់​យើង​ខ្ញុំ!

សូម​ស្វាគមន៍​មក​កាន់​គេហទំព័រ​ថ្មី khmer.voanews.com។ យើង​ខ្ញុំ​សង្ឃឹម​ថា គេហទំព័រ​ថ្មី​េនះ​នឹងផ្តល់​ដល់​ប្រិយមិត្ត​នូវ​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ហើយ​ប្រកប​ដោយ​សោភ័ណ្ឌភាព​កាន់​តែ​ល្អ។

រូបភាព​និង​ការ​រចនា​កាន់​តែ​ទាក់ទាញ
គេហទំព័រ khmer.voanews.com នេះ​មាន​វីដេអូ​និង​រូបថត​ដែល​មាន​គុណភាព​កាន់​តែ​ខ្ពស់។ សូម​ប្រិយមិត្ត​ចូល​ទៅ​មើល​ព័ត៌មាន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ទំព័រ​វីដេអូទំនើប​របស់​យើង​ខ្ញុំ។

គុណភាព​ព័ត៌មានខ្ពស់​ដដែល តែការ​ស្វែង​រក​ព័ត៌មាន​កាន់​តែ​ងាយ​ស្រួល
ថ្វី​បើ​គេទំព័រ​នេះ​មានការ​រចនា​ថ្មី​ក្តី វីអូអេ​ក៏​នឹង​នៅ​តែ​ផ្តោតលើ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​សំខាន់​សម្រាប់​អ្នក​ ដោយ​ផ្តល់​ជូន​ប្រិយមិត្ត​នូវ​សេចក្តី​រាយការណ៍ពី​អ្នក​យក​ព័ត៌មាន​វីអូអេ​នៅតំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា អាស៊ី​អាគ្នេយ៍ ទ្វីប​អាមេរិក​ខាង​ជើង និង​នៅ​ទូទាំង​ពិភពលោក។ ប្រធានបទ​និង​កម្មវិធីនានា​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រិយមិត្តកាន់​តែ​ងាយ​ស្រួល​ស្វែង​រក​ជាង​មុន។

ការ​ស្វែង​រក​កាន់​តែ​ងាយ​ស្រួល
តើ​លោក​អ្នក​ពិបាក​ស្វែង​រក​ព័ត៌មាន​ណា​មួយ​មែន​ទេ? សូម​សាកល្បង​ប្រព័ន្ធ​ស្វែងរក​ដ៏​ប្រសើរ​ជាង​មុន​របស់​គេហទំព័រ​នេះ​ដែល​មាន​ល្បឿន​និង​សុក្រិត្យភាព​នៃ​លទ្ធផល​ស្វែងរក​កាន់​តែ​ល្អ។

គេហទំព័រ​ពីរ​ភាសា
ទាំង​គេហទំព័រ​ភាសា​ខ្មែរ​នេះ​និង​គេហទំព័រ​ភាសា​អង់គ្លេស កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ហេើយ​ត្រូវ​ភ្ជាប់​គ្នាដោយ​តំណភ្ជាប់​នៅ​ក្នុង​របារ​ខាង​លើ​ផ្នែកខាង​ស្តាំ​ទំព័រ។

យើង​ខ្ញុំស្វាគមន៍​ចំពោះ​យោបល់​នានា​របស់​ប្រិយមិត្ត​អំពី​គេហទំព័រ​ថ្មី​នេះ។ ប្រសិន​បើ​ប្រិយមិត្ត​មាន​យោបល់ សំណូមពរ ឬ​សំណួរ​អ្វី​ទាក់ទិន​នឹង​គេហទំព័រ​ថ្មី​នេះ សូម​ផ្តល់​មតិ​នៅ​ផ្នែក​ខាង​ក្រោម​នៃទំព័រ​នេះ នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ឬ​ផ្ញើ​សារ​តាម​អ៊ីម៉េល​មក​កាន់ khmer@voanews.com។

យើង​ខ្ញុំ​សង្ឃឹម​ថា​ប្រិយមិត្តរីករាយ​នឹង​គេហទំព័រ​រចនា​ថ្មី​របស់​វីអូអេ​េនះ!
ពី​ក្រុម​ផ្នែក​គេហទំព័រ​វីអូអេ

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG