ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធ​ខ្មែរ​ក្នុង​សម័យ​បច្ចុប្បន្ន


លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​មួយ គឺ​សាកលវិទ្យា​ហាវដ (Harvard University) ដែល​​ស្ថិត​នៅ​ភាគ​ខាង​កើត​ស.រ.អា។
លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​មួយ គឺ​សាកលវិទ្យា​ហាវដ (Harvard University) ដែល​​ស្ថិត​នៅ​ភាគ​ខាង​កើត​ស.រ.អា។

កម្មវិធី​សំឡេង​អ្នក​ជំនាន់​ថ្មី​ (New Voices) ទី៦​បានអញ្ជើញ​និស្សិត​ ខូ តារាឫទ្ធិ​ ជំនាញ​ខាង​ការតែង​និពន្ធ​នៃ​សាកលវិទ្យា​ហាវដ (Harvard University)​ ដែល​ជា​សាកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ជាវគ្មិន។ លោក​ខូ តារារិទ្ធ​ និយាយ​អំពី «អ្នក​និពន្ធ​ខ្មែរ​សម័យបច្ចុប្បន្ន»។​ លោក ខូ តារារិទ្ធ​ គឺ​ជា​អ្នក​ខេត្ត​ឧត្តមានជ័យ។​ មុន​នឹង​បាន​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ហាវដ ​នៅ​ប្រទេស​កម្ពុជា​ លោក​ ខូ តារារិទ្ធ​ លោក​ធ្លាប់​បាន​ធ្វើ​ជា​ប្រធានសមាគម​អ្នក​សាប​ព្រោះ​ ប្រធាន​សមាគម​អក្សរ​សិល្ប៍​នូ ហាច​ គ្រូ​បង្រៀន​ទស្សនៈវិជ្ជានៅ​វិទ្យាល័យ​វត្ត​ស្វាយ​នៃ​ខេត្ត​សៀមរាប​ អ្នក​ផលិតកម្ម​វិធី​នៅ​វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​ FM 102​ និង​បាន​និពន្ធ​រឿង​ប្រលោម​លោក​ខ្នាត​ខ្លី​ និង​កំណាព្យ​មួយ​ចំនួន។​ លោក ខូ តារារិទ្ធ​ ក៏​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​អ្នក​និពន្ធ​អន្តរជាតិ​(International Writers) នៅ​សាកល​វិទ្យាល័យ​ប្រោន (Brown University) នៅ​រដ្ឋ​រ៉ូដអាឡិនដ៍​ (Rhode Island) សហរដ្ឋ​អាមេរិក។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG