ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ចាកចេញ​អស់​៤០​ឆ្នាំ​ អ្នក​កាសែត​ VOA ​ម្នាក់​មក​ពី​អេត្យូពី​ វិលត្រឡប់​ទៅ​ប្រទេស​កំណើត​ជា​លើកដំបូង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ផ្ទុយ​ពី​និន្នាការ​ផ្ដាច់​ការ​និយម​នៅ​ទ្វីប​អាហ្វ្រិក នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អេត្យូពី​គឺ​លោក Abiy Ahmed កំពុង​ដក​ចេញ​នូវ​ការ​រឹតត្បិត​នានា​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ដោះលែង​អ្នកកាសែត​ និង​អ្នក​សរសេរ​អត្ថបទ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​តាម​អ៊ីនធឺណិត​ដែល​កំពុង​ជាប់ឃុំឃាំង​ទាំង​អស់។ គេហទំព័រនិង​ស្ថានីយ​ទូរទស្សន៍​នានា​ដែល​ត្រូវ​បាន​រាំង​ខ្ទប់​ កំពុង​ចាប់​ដំណើរការ​ឡើងវិញ។ នាយក​ផ្នែក​ផ្សាយ​ទៅកាន់​ទ្វីប​អាហ្វ្រិក​នៃ ​VOA គឺ​លោក Negussie Mengesha ក៏​អាច​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​លោក​បាន​វិញ​ជាលើកដំបូង​ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ។ លោក Negussie ចែក​រំលែក​រឿងរ៉ាវ​របស់​លោក​ដែល​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ Abiy ជា​ផ្នែក​មួយ​នៃ​ដំណើរ​ផ្ទាល់​ខ្លួន​ស្វែងរក​សេរីភាព​សារព័ត៌មាន​ ក្នុង​​ប្រទេស​អេត្យូពី។ លោក សាយ មុន្នី ​ប្រែ​សម្រួលសេចក្តីរាយការណ៍នេះ៕

XS
SM
MD
LG